ពាក្យថាសិច ច្បាស់គេយល់ថាជាការរួមរ័ក ក្នុងន័យបម្រើដល់តណ្ហា ប៉ុន្តែ រឿងលើគ្រែនេះ វាបានផ្តល់នូវរឿងរ៉ាវ ល្អៗជាច្រើនដល់ផ្លូវការនិងផ្លូវចិត្ត ដែលមានគុណម្បត្តិដូចខាងក្រោមនេះ៖
១ – បំបាត់ស្ត្រេស
សិចមាន គុណសម្បត្តិ ក្នុងការ បញ្ចេញនូវ សម្ពាធផ្លូវ អារម្មណ៍ និង ភាព ខ្វល់ខ្វាយ រុំព័ទ្ធ ខួរក្បាល និង សរសៃប្រសាទ នៃការគិត ដ៏តឹងតែង រហូតដល់ គិតអ្វី មិនចេញ ប៉ុន្តែដោយ ភាពសុខស្រួល នៃការមាន សិច ដែលពុះ កញ្ជ្រោល គឺអាចធ្វើឱ្យ អ័រម៉ូន នៃសេចក្តី សុខដូចជា អាឌ្រីណាលីន បញ្ចេញ មកក្រៅ ។ នៅពេល ការមានសិច ចូលមក ដល់នោះ ភាពធុញទ្រាន់ នៅ ក្នុងជីវិតនឹង រលាយបាត់ អស់ដូចគេ បេះចោល ។
២ – បង្កើនប្រព័ន្ធការញររាងកាយ
ការមានសិច យ៉ាងតិច ១-២ ដង ក្នុងមួយសប្តាហ៍ អាច ជួយបន្ថែម បរិមាណ អង់ទីបូឌី ដែលមាន គុណសម្បត្តិ ការពារជំងឺ ផ្តាសាយ និង ការឆ្លង រោគផ្សេងៗ ។ ជាការគួរឱ្យ កត់សម្គាល់ ផងដែរថា អ្នកដែលកើត ជំងឺ ផ្តាសាយ ញ្ញឹកញ្ញាប់ អាចបង្កើត ប្រព័ន្ធការពារ រាងកាយឱ្យ ខ្លួនឯង ដោយការ មាន សិច ។
៣ – ដុតបំផ្លាញកាឡូរី
ចំណាយ ពេលប្រមាណ ជា ៣០ នាទី អាចដុត បំផ្លាញ កាឡូរី បានប្រមាណ ជា ៨៥ កាឡូរី ឬ ច្រើនជាងនេះ ហើយបើ សិនជា គិតទៅលើ បរិមាណ ដងនៃការ រួមភេទ គឺអាច ឃើញថា បើសិន ជាចង់សម្រក ទម្ងន់ ឱ្យបាន មួយ ផោន ចាំបាច់ត្រូវ លេងល្បែង ស្នេហា ៣០ នាទី រហូតដល់ទៅ ៤២ ដង ។
៤ – បង្កើនភាពជឿជាក់ឱ្យដល់ខ្លួនឯង
នៅពេលមានសិច របស់អ្នក វាពុំមែនជា ការជួយខ្លួន ឯងតែម្ខាង ប៉ុន្តែសិច របស់អ្នក កើតឡើង ដោយចំណង់ ដែលអ្នក និង ដៃគូរបស់អ្នក មានចំពោះគ្នា ទៅវិញ ទៅមក នោះសិចរវាងអ្នក និង គេម្នាក់នោះ អាចធានា នូវសេចក្តី ស្នេហា រហូតដល់ ទប់អារម្មណ៍ គេមិនបាន ហើយ បើសិច របស់អ្នកកើត ឡើង ដោយសេចក្តី ស្នេហា នោះ ការរួមភេទ ដោយមាន អារម្មណ៍ ស្នេហា វានឹងធ្វើឱ្យ អ្នក មានអារម្មណ៍ ល្អៗ ចំពោះ ខ្លួនឯងថា យ៉ាងហោចណាស់ វា បានកើត ចេញពីការ ស្រឡាញ្ញ់ ហើយវានឹង នាំមកនូវ ភាពជឿជាក់ ចំពោះ ខ្លួនឯង ។ វាខុសពីមនុស្ស ដែលពុំធ្លាប់ មានសិច ឬយូរៗមានម្តង ដែលវានឹងធ្វើ ឱ្យ មាន អារម្មណ៍ មិនមានភាព ជឿជាក់លើ ខ្លួនឯង ទៅលើភាព គ្មានមន្តស្នេហ៍ នៃផ្លូវភេទ ឬមានភាព ខុសប្រក្រតី បែបណាមួយ ដល់ថ្នាក់គ្មាន ឱកាស បានរួម សេព សោយ សេចក្តីសុខ ជាមួយអ្នក ផ្សេងៗ ម្តងណាឡើយ ។
៥ – បន្ថែមភាពរឹងមាំឱ្យដល់សុខភាពផ្លូវចិត្ត
ការមានសិច ញ្ញឹកញ្ញាប់ យ៉ាងហោច ណាស់ ២ ដងក្នុង មួយសប្តាហ៍ ឬលើសពីនេះ អាចជួយ កាត់បន្ថយ ការ ប្រឈមនឹង ជំងឺបេះដូង ។ ប៉ុន្តែចំពោះ យើងវិញ ការកើត ជំងឺបេះដូង មើលទៅដូចជា មិនសាហាវ ធ្ងន់ធ្ងរ និង គួរឱ្យខ្លាច ដូចជំងឺ បេះដូង ខ្វះស្នេហ៍ រហូតដល់ធ្វើ ឱ្យត្រូវទ្រាំ គ្មានសិច នោះទេ ។
៦ – បន្ថយការចុកចាប់
នៅពេលដែលរាងកាយ របស់យើង កំពុងតែមាន សេចក្តីសុខ ក្នុងផ្លូវស្នេហា នៅឡើយនោះ អ័រម៉ូនសំខាន់ ពីរយ៉ាងគឺ អុកស៊ីតូស៊ីន និង អេនដ្រូហ្វីន នឹងមានការ បញ្ចេញមក ក្រៅកាន់តែ ច្រើនឡើង ហើយនោះ ជាមូលហេតុ ធ្វើឱ្យការ ចុកចាប់ ផ្សេងៗ ដែល កើតឡើង នៅតាម រាងកាយ របស់អ្នក ថយចុះ ។
៧ – កាន់តែងាយសម្រាន្តលក់
ចំពោះអ្នកដែល ដេកមិនលក់ ហើយត្រូវពឹង លើថ្នាំ ងងុយដេក ជានិច្ច តើអ្នកដឹងទេថា សិចជាថ្នាំ ងងុយដេក ដ៏ល្អ ដែលអាចធ្វើ ឱ្យអ្នក ដេកលក់ បានយ៉ាង ស្រួលតាម ធម្មជាតិ ។ ទាំងនេះ គឺដោយសារ សិច ជាកិច្ចការ ដែលត្រូវមាន ការផ្លាស់ ប្តូរអារម្មណ៍គ្នា ដល់ថ្នាក់ បែក ញ្ញើស ទើបធ្វើឱ្យ រាងកាយ យើងទន់ខ្សោយ និង អស់កម្លាំង ៕