ហ្ស៊ីដាន់៖ អ្វីដែល Real Madrid ត្រូវធ្វើនៅរដូវកាលនេះគឺប្រកួតប្រជែង របៀបធ្ងន់ធ្ងរ

0

Eden Hazard បានរកឃើញគ្រាប់បាល់ដំបូងរបស់ខ្លួន ជូនក្លិបកាលពីថ្ងៃពុធ ហើយ Zidane មានអារម្មណ៍ថា វាគ្រាន់តែជារដូវកាល 2018/19 ប៉ុណ្ណោះ ។​
វាការលំបាកក្នុងការប្រកួតបើករដូវកាលរបស់ Zidane នៅរដូវកាលនេះ ដោយបានចាញ់ Atletico Madrid ក្នុងលទ្ធផល 7-3 ដែលជាការបរាជ័យ ក្នុងអាជីពការងារជាគ្រូបង្វឹករបស់គាត់ ក្រោយពីវិលមកកាន់ក្លិបអធិរាជសវិញនោះ ។
Zidane បានពន្យល់ប្រាប់ទូរទស្សន៍ Real Madrid ថា អ្វីដែលយើងធ្វើនៅឆ្នាំនេះ គឺការប្រកួតប្រជែង ហើយយើងមិនវង្វេងចេញក្នុងរឿងនេះទេ ប្រសិនបើយើងប្រកួតប្រជែង យើងនឹងធ្វើរឿងល្អជូនក្លិប។

លោកបានបន្តថា សម្រាប់ Real នៅសល់មួយប្រកួតទៀត មុនបើករដូវកាល ដោយកីឡាករ​របស់យើងបានងើបឡើងពីបញ្ហារបួសហើយ ដោយក្នុង នោះ Casemiro និង Eder Militao បានវិលវិញ ។​
គ្រូបង្វឹកសញ្ជាតិបារាំងនេះ បានបន្ថែមថា កីឡាករខ្លះត្រូវការប្រកួតចាំបាច់ ហើយខ្ញុំពិតជាកោតសរសើរចំពោះការខិតខំប្រឹងប្រែង វាមិនងាយស្រួល ទេ ក្នុងការលេង​ជាមួយក្រុមខ្លាំង ជាមួយរបៀបប្រឆាំងនេះ តែយើងនឹងលេងតាមរបៀបមួយដ៏ធ្ងន់ធ្ងរ ដែលមានកម្រិតអាំងតង់ស៊ីតេច្រើន៕