ម្តាយក្មេងម្នាក់ត្រូវបានគេចោទប្រកាន់ថាបានបំពុលទារកទើបនឹងកើត របស់នាង និងបានប្រើប្រាស់ឡាបូលាងចាន លាងសម្អាតមុននឹងបោះចេញ ពីយ៉រ ជាន់ទី៣នៃអគារ ចូលទៅក្នុងធុងសំរាម ។
ក្មេងស្រីអាយុ១៨ឆ្នាំ មានឈ្មោះថាំ Aom បានសារភាពប្រាប់ប៉ូលិសថា នាងបានសំលាប់ទារិកានោះ បន្ទាប់ពីភ្ញាក់ផ្អើលខ្លួនព្រឺតថា បានផ្តល់កំណើត ទាំងមិនដឹងថាខ្លួនមានផ្ទៃពោះ ។
ទារិកានេះត្រូវបានអ្នកជិតខាង ប្រទះឃើញរុំក្នុងថង់ខ្មៅ ក្នុងធុងសំរាមមួយ នៅខាងក្រៅប្លុកផ្ទះល្វែងមួយ ស្ថិតនៅ Nonthaburi នាភាគកណ្តាលប្រទេសថៃ កាលពីថ្ងៃទី២៣ ខែកក្កដា។ទារិកានោះ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែមិនអាចជួយស្រោចស្រង់បានឡើយ ។
សមត្ថកិច្ចបានចង្អូលទៅកាន់បន្ទប់មួយ បន្ទាប់ពីពិនិត្យឃើញវីដេអូពីកាម៉េរ៉ា CCTV ដោយបានឃើញកញ្ចប់ខ្មៅមួយ ត្រូវបានគេបោះចេញពី យ៉រជាន់ទីបី ។
ក្រោយមកទៀតគេក៏បានរកឃើញឈាមដែលមាននៅក្នុងបន្ទប់ទឹករបស់ Aom ។
ស្ត្រីជាម្តាយទារិកាខាងលើ បានព្យាយាមរត់គេចខ្លួនដោយ ទៅនៅក្បែរទីតាំងខាងលើ ជាមួយមិត្តប្រុសរបស់នាង ឈ្មោះ Jay អាយុ ២៣ឆ្នាំ ប៉ុន្តែគូស្នេហ៍នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃអង្គារសប្តាហ៍មុន។
ដំបូងឡើយ Aom បានធ្វើការបដិសេធ ចំពោះការសម្លាប់នេះ ក្រោយមកនាងក៏បានសារភាព បន្ទាប់ពីសមត្ថកិច្ចបង្ហាញភស្តុតាង និង DNA ។
ដំបូងអ្នកទាំងពីរត្រូវបានគេចោទប្រកាន់ថាប៉ុនប៉ងធ្វើឃាតកម្ម ប៉ុន្តែក្រោយមកក៏រងការចោទប្រកាន់ថែមទៀតថា ជាអំពើឃាតកម្ម បន្ទាប់ពី ទារិកា បានស្លាប់នៅមន្ទីរពេទ្យ ។
នាងបាននិយាយថា ដើមឡើយខ្ញុំចូលបន្ទប់ទឹក ហើយក៏ចាប់ផ្តើមឈឺពោះ ទារកក៏បានកើតមក ខ្ញុំពិតជាភ័យស្លន់ស្លោ ។ នាងថា នាងមិនចង់ឲ្យមិត្តប្រុសរបស់នាងដឹងរឿងនេះទេ បន្ទាប់មកក៏បានបាចសាចជ្រមុជកូននោះ ទៅក្នុងឡាបូលាងចាន ហើយក៏បានខ្ចប់ថង់ បោះចោលតែម្តង ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖