អតីតកីឡាករខ្សែប្រយុទ្ធបិសាចក្រហម Wayne Rooney បានចុះកុងត្រាជាមួយនឹងក្លិបនៃលីគទី ២ អង់គ្លេស ដោយមានកុងត្រារយៈពេល ១ រដូវកាលកន្លះ ។
កីឡាកររូបនេះបានបង្ហាញថាខ្លួនអាចនឹងទៅជាគ្រូបង្វឹក ឬ ក៏ជាអ្នកចាត់ការរបស់ក្រុមនេះវិញ នៅពេលចប់កុងត្រា ប្រសិនបើរូបគេមិនចង់បន្តជាកីឡាករទៀតនៅក្នុងក្លិបនេះ ។
បញ្ជាក់ថា ត្រលប់មកទឹកដីអង់គ្លេសលើកនេះ Rooney នឹងត្រូវលេងជាមួយ Derby County ដោយកងត្រាបានធ្វើរួចរាល់ហើយ កាលពីថ្ងៃទី៦ ខែសីហា ក្រោយលេងបាន ៤៣ប្រកួតឲ្យ DC United រកបាន២៣គ្រាប់ នៅលើទឹកដីអាម៉េរិក៕