យុវជន​អាម៉េរិក​ ធ្លាក់ចុះលែងចង់ឡើងគ្រែក្រេបទឹកឃ្មុំ

0

ពលរដ្ឋ​អាមេរិក​ដែល​អត់​រួមភេទ​ក្នុង​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​​ ២០១៨ ហើយ​មនុស្ស​ជាច្រើន​ដែល​ខ្វះ​សិច​ទាំងនោះ​គឺជា​បុរស​អាយុ​ខ្ទង់ ២០ ​ឆ្នាំ​។

​​កាសែត The Washington Post បាន​បង្ហាញពីការវិភាគ​លើ​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​មួយ​ថា បញ្ហា​ភេទ​សម្ព័ន្ធ​ស្ដ្រី ១៨ ​ភាគរយ​អាយុ​ចន្លោះ​ពី ១៨ ​ទៅ​ ៣០ ​ឆ្នាំ​អត់​បាន​រួមភេទ​សោះ​ក្នុង​ឆ្នាំ​ ២០១៨ ខណៈ​អត្រា​បុរស​វិញ​មាន​ដល់​ ២៨ ភាគរយ​ឯណោះ​។

លោក ឡេអូណាដ សាក ជា​ចិត្ដ​វិទូ និង​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​បានថ្លែងថា «​មូលហេតុ​ជាច្រើន​ទំនង​កើត​ពី​ចំណូល​ចិត្ដ​លេង​វីដេអូ​ហ្គេម និង​មើល​វីដេអូ​សិច​ច្រើន​។ យុវជន​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា វីដេអូ​ហ្គេម និង​កុនសិច​កាន់​តែ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​កាលពី ២០ ​ឆ្នាំ​មុន​»​៕