Man United នឹងអាចទិញកីឡាករខ្សែប្រយុទ្ធគ្មានតម្លៃខ្លួនម្នាក់ទោះបីជាទីផ្សារដោះដូរកីឡាករបិទក្តី

0

ជាមួយនឹងស្ថានភាពនៅតែមិនច្បាស់លាស់ជាមួយនឹងអនាគតនៃខ្សែប្រយុទ្ធប៊ែលហ្ស៊ិកកីឡាករ Romelu Lukaku នោះលោក Solkjaer ត្រូវបានគេជឿជាក់ថានៅតែបន្តស្វែងរកគោលដៅដើម្បីជំនួសកីឡាកររូបនេះ។

ការចេញផ្សាយរបស់កាសែតអង់គ្លេស The Mirror នៅថ្ងៃអង្គារទី៧ខែសីហាបានសរសេរថាក្លឹបបិសាចក្រហម Man United កំពុងតែពិចារណាក្នុងការចចារទិញយកកីឡាករខ្សែប្រយុទ្ធចំណាស់ម្នាក់ដោយមិនមានតម្លៃខ្លួនឡើយគឺកីឡាករ Fernando Llorente របស់ Spurs។

កាសែតរបស់អ៊ីតាលី The Sky និង Metro ក៏បានសរសេរស្រដៀងគ្នានេះដែរថាខ្សែប្រយុទ្ធ Llorente ដែលនឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួនឡើយពេលកុងត្រាចប់ជាមួយនឹង Spurs ហើយជឿជាក់ថាបើទោះបីជាទីផ្សារកីឡាករបិទក៏ពិតមែនប៉ុន្តែ Man United នៅតែអាចចុះកុងត្រាទិញកីឡាករនេះបានដដែល៕

ប្រែសម្រួល:Lee