អ្នកដែលមានជាតិខ្លាញ់ក្នុងរាងកាយច្រើន មិនមែនជារឿងល្អឡើយសម្រាប់សុខភាព ព្រោះអ្នកអាចប្រឈមនឹងបញ្ហាផ្សេងៗជាច្រើន។ ហេតុនេះហើយ អ្នកគួរតែរកវិធីដោះស្រាយឲ្យបានកាន់តែឆាប់កាន់តែល្អ។
បើយោងតាមស្រាវជ្រាវបានបង្ហាញថា បញ្ហាខ្លាញ់ក្នុងក្បាលពោះ អាចដោះស្រាយបាន ដោយប្រើប្រាស់ធាតុផ្សំធម្មជាតិ ៦មុខបញ្ចូលគ្នា។ តើធាតុផ្សំមានអ្វីខ្លះទៅ? តើគេប្រើប្រាស់យ៉ាងដូចម្តេច? ចង់ដឹងច្បាស់ សូមអនុវត្តតាមវិធីខាងក្រោម៖
ធាតុផ្សំដែលចាំបាច់
- ក្រូចឆ្មា១ផ្លែ
- សាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ
- ខ្ញីហាន់រួច ១ស្លាព្រាបាយ
- ត្រសក់ធំល្មម ១ផ្លែ
- ជីវ៉ាន់ស៊ុយ មួយកូន
- ទឹកចម្រោះកន្លះកែវ
របៀបអនុវត្ត
- ដំបូងអ្នកត្រូវហាន់ក្រូចឆ្មា និងត្រសក់ជាចំណិតៗ
- បន្ទាប់មកប្រមូលធាតុផ្សំទាំងអស់ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យក្លាយទៅជាល្បាយ
- អ្នកត្រូវទទួលទានមួយកែវជារៀងរាល់យប់មុនពេលចូលគេង
- ចំពោះល្បាយដែលនៅសល់ត្រូវរក្សាទុកក្នុងទូរទឹកក សម្រាប់ប្រើបន្តទៀត។
ប៉ុន្តែ អ្នកត្រូវព្យាយាមអនុវត្តល្បាយនេះជាប្រចាំ ហើយលទ្ធផលអ្នកនឹងទទួលបានក្រោយពេលប្រើបានមួយខែ៕