ភ្នំពេញ៖ ក្រោយពីរួមរស់ស្នេហាជាមួយលោក ហ៊ុន បញ្ញាបុត្រ មកពេលនេះ គីម ច័ន្ទបរមី លែងខ្វល់ខ្វាយពីអាជីពសិល្បៈហើយ ដោយរវល់រស់នៅទ្រនំក្តីសុខ ដោយខ្វល់តែម្យ៉ាងគត់គឺរឿងលក់ឡេ លក់ម្យៅទឹកអប់ ។
រយៈពេលប៉ុន្មានឆាំមកនេះ ស្នេហារវាង លោក ហ៊ុន បញ្ញាបុត្រ និង តារាសម្តែង គីម ច័ន្ទបរមី កាន់តែល្អូកល្អើនរវាងគ្នា និងគ្នា ដោយថ្មីៗនេះ ក៏បានបង្កើតរឿងផ្អែមល្ហែមមួយទៀត ជូនមនុស្សស្រីជាទីស្រាញ់របស់លោក ។
នៅលើគណនីហ្វេសប៊ុកគីម ច័ន្ទបរមី នាពេលថ្មីៗនេះ បានបង្ហោះសារឲ្យដឹងថា អគុណចំពោះកាដូរខួបកំណើតសំរាប់ឆ្នាំនេះ?អគុណដែលគោរពផ្ដល់តម្លៃ នឹងនៅតែរក្សាការស្រលាញ់ ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ផ្ដើមស្គាល់គ្នាដំបូង❤️
Hun Panhaboth ។
ប្រភេទរថយន្តដែលោក ហ៊ុន បញ្ញាបុត្រ ទិញជូនមនុស្សជាទីស្រលាញ់ខ្លួន ជាប្រភេទរថយន្ត 2019 Mercedes-Benz C300 ដែលមានតម្លៃ ៨៥០០០ ដុល្លារ ដែលជាតម្លៃក្រៅស្រុក និងតម្លៃក្នុងស្រុកយើងវិញ ចូលខ្ទង់ជាង ១០ម៉ឺនដុល្លារ ៕






