វិធីបំបាត់ស្នាមខ្មៅត្រង់តំបន់ក្រលៀន

0

ភាគច្រើនបញ្ហាស្នាមខ្មៅកើតមាននៅតំបន់ភ្លៅខាងក្នុង ឬក្បែរក្រលៀនខ្លាំងជាងតំបន់ផ្សេងៗទៀត។ នេះក៏ដោយសារតែការត្រូវនឹងពន្លឺកាំរស្មី UV ការស្លៀខោទ្រនាប់តឹងណែនខ្លាំងពេក ការកកិតជាមួយនឹងសម្លៀកបំពាក់ ការបែកញើសច្រើន ឬកោសិកាស្បែកងាប់ៗបណ្តុំគ្នាកាន់តែច្រើនឡើងៗ ជាដើម។

បើទោះបីជាយ៉ាងនេះក្តី មិនមែនគ្មានវិធីដោះស្រាយនោះឡើយ ថ្ងៃនេះ dailyreport នឹងធ្វើការបង្ហាញពីវិធីងាយៗមួយបែប ដោយមិនបាច់ចំណោយច្រើន តែមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្រូចឆ្មារ ត្រូវបានគេចាត់ទុកជាឱសថពូកែលេខមួយ ក្នុងការកម្ចាត់ស្នាមខ្មៅ ព្រោះជាតិអាស៊ីតរបស់វា អាចជួយលាងសម្អាតកោសិកាស្បែកចាស់ និងជំរុញកោសិកាស្បែកថ្មីឡើងវិញ។

របៀបប្រើប្រាស់
១.ពុះក្រូឆ្មារជាពីរចំណិតតូចល្មម រួចយកមួយចំណិតៗមកត្រដុសកន្លែងដែលមានស្នាមខ្មៅឲ្យបាន២នាទី។
២.ទុកឲ្យទឹកក្រូចឆ្មារធ្វើសកម្មភាព ១០ទៅ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ។
៣.យកក្រូចឆ្មារមួយចំហៀង ច្របាច់យកទឹក លាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងទឹកដោះគោយ៉ាអួ១ស្លាបព្រាកាហ្វេ។
៤.លាបលើតំបន់ដែលមានបញ្ហាចំនួន១០នាទី ទើបលាងជម្រះជាមួយនឹងទឹកត្រជាក់ធម្មតា។

ចំណាំៈ ប្រសិនបើអ្នកចង់កម្ចាត់រោមជុំវិញតំបន់សម្ងាត់ កុំប្រើទឹកក្រូចឆ្មារឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យរលាកស្បែក។ ម្យ៉ាងវិញទៀត បន្ទាប់ពីប្រើទឹកក្រូចឆ្មារ ហាមប៉ះពាល់នឹងពន្លឺព្រះអាទិត្យរយៈពេល ១ទៅ២ថ្ងៃ៕