ទារកស្លាប់កើនដល់ ៥០នាក់ ដោយសារតែប្រើប្រាស់ឧបករណ៍គេង 

0
យ៉ាងហោចណាស់ មានទារក៥០នាក់បានស្លាប់  ដោយសារតែផលិតផលសម្រាប់គេ ដែលគេហៅថា Fisher-Price Rock n Play Sleeper  ដែលវាបង្កើនការស្លាប់លើចំនួនចាស់ ៣៧នាក់ ។ការបង្ហាញតួរលេខទារកស្លាប់ដោយប្រើឧបករណ៍គេងនេះ ជាសាធារណៈនាប៉ុន្មានសប្តាហ៍នេះ ហើយការស៊ើបអង្កេតបានបញ្ជាក់ថាមកពីការប្រើប្រាស់ផលិតផលគេង នោះ។
 
ថ្វីបើក្រុមហ៊ុន Fisher-Price និង Kids II  បានប្រកាសប្រមូលផលិតផលរបស់គេមក ប៉ុន្តែនៅមានក្រុមហ៊ុនជាច្រើននៅបន្តលក់ ផលិតផលស្រដៀង គ្នា ដែលបង្កហានិភ័យដល់កុមារ ឬទារក។
ឧបករណ៍សម្រាប់ទារក ឬកុមារដេកនេះ ត្រូវបានរចនាឡើងសម្រាប់កុមារគេងនៅចន្លោះពី ១០ ដឺក្រេ ទៅ ៣០ ដឺក្រេ ។យោងតាម American Academy of Pediatrics បានឱ្យដឹងថាផលិតផលទាំងនេះបង្កើនលទ្ធភាពនៃការបង្ហាប់ផ្លូវដង្ហើមនិងការថប់ដង្ហើម។ 
កាលពីខែមេសា កន្លងទៅ Fisher-Price បានប្រកាសហៅ ផលិតផលរបស់ខ្លួនចំនួន 4.7  លាន និង Kids II បានហៅផលិតផល  694,000  បន្ទាប់ពីខាងCR  បានស៊ើបអង្កេតឃើញថាវាមានការទាក់ទងដល់ការស្លាប់របស់កុមារ និងទារក។
 
យោងតាម Consumer Product Safety Commission ដែលជាគណៈកម្មាធិការត្រួតពិនិត្យទៅលើផលិតផល បានឱ្យដឹងថា គ្រួសារទារក ៤ផ្សេងគ្នា បានដាក់ពាក្យបណ្តឹងដោយបានចោទប្រកាន់ថា ទារករបស់ពួកគេបានថប់ដង្ហើម ជាមួយផលិតផលគេង Rock n Play Sleeper  ។ ក្នុងនោះដែរ ក៏មានករណីស្លាប់ទារក បីនាក់នៅចន្លោះខែ មករា និង មីនា ឆ្នាំ២០១៩ មុនផលិតផលនេះបានប្រកាសហៅ ។
បើយោងតាម CPSC   (Consumer Product Safety Commission) បានចេញផ្សាយកាលពីសប្តាហ៍ឱ្យដឹងថា មានក្មេងចំនួន ៥០នាក់ ដែលបាស្លាប់ដោយសារឧបករណ៍ដេកនេះ ៕