Chelsea នឹងប្រកាស​ Frank Lampard ជាគ្រូបង្វឹកថ្មី ក្នុងរយៈពេល ៤៨ម៉ោងទៀត

0
LONDON, ENGLAND - OCTOBER 31: Frank Lampard of Derby County embraces Willian of Chelsea after the Carabao Cup Fourth Round match between Chelsea and Derby County at Stamford Bridge on October 31, 2018 in London, England. (Photo by Mike Hewitt/Getty Images)

យោងតាមប្រភពព័ត៌មាន talkSPORT បានចុះផ្សាយថា តោខៀវ​ Chelsea នឹងប្រកាស​ Frank Lampard ជាគ្រូបង្វឹកថ្មី ក្នុងរយៈពេល ៤៨ម៉ោងទៀត។
តារាបាល់ទាត់តោខៀវជើងចាស់អាយុ ៤១ឆ្នាំ នឹងវិលត្រលប់មកទឹកដី Stamford Bridge វិញ បន្ទាប់ពីជោគជ័យខ្លាំងនៅ Derby County មួយរដវកកាល នឹងជាបេក្ខភាពត្រូវជំនួសលោក Sarri ដែលចាកចេញទៅកាន់ Juventus បាត់។​
ក្នុងនោះដែរ Lampard នឹងនាំយក Jody Morris ជាអតីតមិត្តរួមក្រុមគាត់ មក Stamford Bridge ធ្វើជាជំនួយកា​រ។​

Lampard បានចំណាយពេល ១៣ឆ្នាំ ជាមួយតោខៀវ ដោយលេងបាន ៦៤៨លើក នឹងរកគ្រាប់បាល់បាន ២១១គ្រាប់ ហើយគាត់នឹងចាកចេញពី Derby County មកកាន់ទឹកដីអង់គ្លេសដើម្បីធ្វើការរៀបចំយុទ្ធសាស្ត្រលេង ថ្មី ស្របពេលដែលទីផ្សារកំពុងបើកដំណើរការ​។
ទន្ទឹមជាមួយគ្នានេះដែរ ប្រធានក្លិប Derby បានព្យាយាម រក្សាគាត់ឲ្យនៅបន្ត ប៉ុន្តែហាក់ដូចជាទៅមិនរួច​ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹករបស់ តោខៀវ បានឡើយ។

គាត់នឹងចាកចេញពី Derby ក្រោយជួយឲ្យក្លិបនេះឈ្នះចំនួន ២៧លើក ក្នុងចំណោម ៥៧ ប្រកួត ដែលគិតជាមធ្យមភាគគឺ 42.1 ភាគរយ​។
ថ្វីបើតោខៀវ ជួបផលលំបាក ដោយ FIFA ហាមផ្តាច់នូវការផ្ទេរ និងទិញចូលកីឡាករពីក្រៅពីរលើក ដោយចាប់ពីការផ្ទេរជាផ្លូវការនៅខែ កក្កដា នេះតែម្តង​។ ប៉ុន្តែហាក់មិនថ្វីឡើយ ដោយតោខៀវ នៅតែមានកីឡាករល្អៗ ពោលគឺមានកីឡាករចំនួន ៤៣ ដែលត្រូវបានគេខ្ចីពីរដូវកាលមុន ហើយ Lampard នឹងយកកីឡាករថ្នាលមានទេពកោលស្យក្នុងក្លិបមកជំនួសតំណែងសំខាន់ៗ ក្នុងទីលានរដូវកាលថ្មី នៅ ពហុកីឡដ្ឋាន Stamford Bridge ៕