បច្ចេកវិទ្យាអង់ដូស្កុបវះកាត់ឆ្អឹងកងខ្នងក្នុងប្រទេសកម្ពុជាដោយ UBE (Unilateral Biportal Endoscopy)!

0

ភ្នំពេញ៖ ការ​វះកាត់​លៀន​ទ្រនាប់​ឆ្អឹង​កង​ចង្កេះ (​លៀន​ឌី​ស​) បាន​ឈាន​ទៅ​រក​ទំនើប​កម្ម​ថ្មី​មួយទៀត គឺ​ការ​វះកាត់​ដោយ​ចោះ (​អង់​ដូ​ស្កូ​ប​) នៅ​ក្នុង​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​។ នេះ​ជា​បច្ចេកទេស​មួយ​ដែល​ត្រូវ​បាន​អនុវត្ត និង​ទទួលស្គាល់​ថា​ជា​វិធីសាស្ត្រ​មួយ​ដែល​ល្អ និង​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​អ្នកជំងឺ ពោល​គឺ​អ្នកជំងឺ​ឆាប់​វិវត្តន៍​ទៅ​រក​ស្ថាន​ភាពល្អ​ប្រសើរ​យ៉ាង​ឆាប់រហ័ស​។

May be an image of xray and text

ក​) រោគ​សញ្ញា​សំខាន់​ៗ​នៃ​ការ​គាប​សរសៃ​ឆ្អឹង​កង​ចង្កេះ​មាន​៖
– ឈឺ​ជើង​ម្ខាង រឺ​ទាំង​សងខាង
– ដើរ​មិន​បាន​ឆ្ងាយ
– ស្ពឹក​ពាក់កណ្តាល​ខ្លួន​ចុះ​ក្រោម

ខ​) បច្ចេកទេស​វះកាត់​ដោយ​ចោះ​នេះ​ប្រើ​ចំពោះ​ជំងឺ​៖
– លៀន​ទ្រនាប់​ឆ្អឹង​កង​ចង្កេះ (Hernie discale lombaire)
– ការ​រួម​តូច​នៃ​ប្រហោង​ឆ្អឹង​កង​ចង្កេះ (Canal lombaire étroit)
– ការ​រអិល​នៃ​ឆ្អឹង​កង (Antérolisthésis)
– ការ​រួម​តូច​នៃ​គម្លាត​ឆ្អឹង​កង (Pincement discal)

គ​) អត្ថប្រយោជន៍​នៃ​ការ​វះកាត់​ដោយ​ចោះ​៖
– ស្នាម​របួស​តូច
– រក្សា​បាន​នូវ​ទម្រង់​ឆ្អឹង​កង​ខ្នង​យើង​បាន​យ៉ាង​ល្អ
– បាត់បង់​ឈាម​តិចតួច
– អ្នកជំងឺ​ឆាប់​វិល​ទៅ​រក​ស្ថានភាព​ប្រក្រតី​ឆាប់រហ័ស៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital