ប្រទះឃើញសាកសពបុរសជនជាតិចិន ដែលបាត់​ខ្លួនពេលលិច​អូ​ប​រ័​ចម្លង​មួយ​គ្រឿង​ម្តុំ​មុខ​ឆ្នេរ​ហា​វៃ

0

ព្រះ​សីហ​នុ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាត់​ខ្លួន​ពេល​លិច​អូ​ប​រ័​ចម្លង​មួយ​គ្រឿង​ម្តុំ​មុខ​ឆ្នេរ​ហា​វៃ ក្នុង​ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ បច្ចុប្បន្ន​បាន​ស្លា​​ប់​ហើយ ដោយ​រក​ឃើញ​សាកស​ព​ជនរង​គ្រោះ​នៅ​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ក្រោយ​សាកស​ព​ជនរង​គ្រោះ​អណ្តែត​នៅ​ចំណុច​មុខ​ផែ​ចាស់ ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​១.៥០០​ម៉ែត្រ ។

ជនរ ង​គ្រោះ​ឈ្មោះ CHEN WENBIAO ភេទ​ប្រុស ជនជាតិ​ចិន ថ្ងៃខែ​ឆ្នាំ​កំណើត ២៥-១២-១៩៩៣ ។ សាកសព​ជនរង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់ចែង​ដឹក​តាម​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ យក​ទៅ​រក្សា​ទុក ដើម្បី​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​បន្ត​នីតិវិធី ។

សុំ​បញ្ជាក់​ថា អូ​ប័​រ​ចម្លង​ភ្ញៀវ​ចេញពី​ទូក​បេ​អឺ​ដឹក​ភ្ញៀវ​ទេសចរ​ស្ទូចត្រី​មួយ​គ្រឿង​បាន​លិច នៅ​ម្តុំ​មុខ​ឆ្នេរ​ហា​វៃ ហើយ​ភ្លាម​ៗ​ម្ចាស់​ទូក​បាន​ជួយ​សង្គ្រោះ​ភ្ញៀវ​ដែល​ជា​ជនជាតិ​ចិន​បាន​ចំនួន ១៦​នាក់​(​ស្រី​ចំនួន​៦​នាក់​) និង​បាត់​ខ្លួន ០១​នាក់​ភេទ​ប្រុស​(​សាកស​ព​) ដែល​ទើប​រក​ឃើញ​នេះ ៕