​ចិនកំពុង​ប្រយុទ្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ human metapneumovirus (HMPV) ដែលមាន​រោគ​សញ្ញា​ស្រ​ដៀង​នឹងជំងឺ​ផ្តាសាយធំ និង COVID-19

0

ចិន៖ វេជ្ជបណ្ឌិត Chen Chih-jung នៃ​មន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា hMPV គឺ​ស្រ​ដៀង​ទៅ​នឹង​មេរោគ​ផ្លូវដង្ហើម RSV (​ជា​មេរោគ​បង្ក​ជំងឺ​ផ្លូវ​ដ​ង្ហេ​ី​ម​ដែរ​) ដែល​ភាគច្រើន​ឆ្លង​ដល់​កុមារ​អាយុ​ក្រោម 2 ឆ្នាំ ខណៈ​ដែល hMPV មាន​និន្នាការ​ឆ្លង​កុមារ​ធំ​។ លោក​បាន​ពន្យល់​ថា កុមារ​ខ្លះ​ដែល​ឆ្លង​មេរោគ​អាច​តម្រូវ​ឱ្យ​ចូល​មន្ទីរពេទ្យ ប៉ុន្តែ​ជំងឺ​នេះ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ជំងឺ​គ្រុនផ្តាសាយ​ធំ​ទេ ហេ​ី​យ​កុមារ​ភាគច្រើន​បានជា​សះស្បើយ​ឡើង​វិញ​។

សូម​បញ្ជាក់​ថា ក្នុង​រដូវរងារ​នេះ អ្នកមាន​រោគ​ផ្តាសាយ និង​រលាក​ផ្លូវ​ដ​ង្ហេ​ី​ម គឺ​ភាគ​ច្រេ​ី​ន​បង្ក​ឡេ​ី​ង​ដោយ​មេរោគ​ផ្តាសាយធំ Influenza ។ ដេ​ី​ម្បី​បង្ការ​ចម្លង​មេរោគ​ផ្តាសាយ និង​មេរោគ​ផ្លូវ​ដ​ង្ហេ​ី​ម​ផ្សេង​ៗ សូម​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សា​ហ៏​លាងដៃ​ញឹក​ញ​ប់ ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC