បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានណែនាំអោយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ចុះធ្វេីសកម្មភាពល្បាតនៅតាមមូលដ្ឋាន ដើម្បីបង្ការបង្ក្រាបចំពោះក្រុមក្មេងទំនេីង បង្កអណាធិបតេយ្យប្រមូលផ្តុំពពាក់ពពូន ជាពិសេសនៅពេលយប់ជ្រៅ។
ជាមួយនេះក៏ស្នេីដល់ឪពុក ម្តាយ អាណាព្យាបាលនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមចូលរួមក្នុងការអប់រំ ណែនាំតាមដានជាប្រចាំនូវសកម្មភាពប្រចាំថ្ងៃរបស់កូន-ចៅ របស់ខ្លួនចៀសវាងពួកគេដេីរចូលទៅក្នុងសកម្មភាពមិនល្អណាមួយ នាំទៅដល់អំពេីល្មេីសច្បាប់ក្នុងសង្គម នាំឱ្យមានវិប្បដិសារី នៅពេលក្រោយ ៕