ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC តាមរយៈបណ្តាញសង្គមហ្វេសប៊ុកអំពីជំងឺដែលបង្កដោយមេរោគ Norovirus ថាជាជំងឺនេះកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់ ឬហៅថា ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់ ដែលតែងតែកេីតឡេីង និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា ចិន អាមេរិក អឺរ៉ុប ។ ល។
– ជាមេរោគមានវត្តមានយូរមកហេីយ និងមិនមែនជាមេរោគផ្ទុះថ្មីទេឬក៏គម្រាមកំហែងរាតត្បាតសកលទេ
– ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ ចាប់ពី ៦០អង្សារឡេីងទៅ ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសេីមទេ ដូចជាប្រទេសយេីងជាដេីម
– អ្នកឆ្លងជំងឺនេះមានរោគសញ្ញា ចង្អោរ ក្អួត រាក និងងាយជាទៅវិញរយៈពេលខ្លី
– ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺដូចជា ក្អក កំអួត លាមក
– បង្ការជំងឺតាមរយៈ ពាក់ម៉ាស់ លាងដៃ សំអាតអនាម័យ ប្រដាប់ប្រេីប្រាស់ និងបរិដ្ឋានជុំវិញ៕