តើជំងឺសើរស្បែក Molluscum Contagiosum ជាជំងឺឆ្លងរឺទេ?

0

ភ្នំពេញ៖ Molluscum Contagiosum ជា​ជំងឺឆ្លង បណ្តាល​មក​ពី​វីរុស​ឈ្មោះ Poxvirus ដែល​បង្ហាញ​សញ្ញា​លើ​ស្បែក​ជាក​ន្តួ​ល​តូច​រាយ​ប៉ាយ​លើ​ផ្ទៃ​សើ​របស់​ស្បែក​។

ក​) កត្តា​ប្រឈម​៖
– ភាគច្រើន​កើត​លើ​ក្មេង ហើយ​ក៏​កើត​លើ​មនុស្ស​ធំ​ដែល​មាន​សុខភាព​ល្អ​ផង​ដែរ​។
– អ្នក​ដែល​មាន​ប្រពន្ធ​ការពារ​ចុះ​ខ្សោយ ឬ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ជាដើម

ខ​) រោគ​សញ្ញា​៖
ដុំ​ក​ន្តួ​ល​របស់ Molluscum contagiosum ជាក​ន្តួ​ល​តូច​ៗ​មូល​រលោង​ផត​កណ្ដាល​ហើយ​រឹង​នៅ​ផ្តុំ​គ្នា ឬ នៅ​រាយ​ប៉ាយ​។ វា​អាច​ចេញ​នៅ​គ្រប់កន្លែង តែ​ភាគច្រើន​គេ​ស​ងេ្ក​ត​ឃើញ​នៅ​ឃ្លៀ​ក គ្រ​លៀន ឬ ប្រដាប់​ភេទ​។ ក្រៅពី​ក​ន្តួ​ល​លើ​ស្បែក វា​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ តែ​អាច​រមាស់​ផង​ដែរ​បន្ទាប់​ពី​ស្ទាប​ប៉ះ ឬ កេះ​ក​ន្តួ​ល​។

May be an image of 1 person, tick and text that says 'ជំងឺ Molluscum contagiosum f CALMETTE CALMETTEHOSPITALPAGE HOSPITA AL'

គ​) ការ​ចម្លង​៖
Molluscum contagiosum អាច​ចម្លង​តាម​រយៈ ៖
– ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ
– ការ​ប្រើប្រាស់​សំភារៈ​រួម​ជាមួយ​អ្នកជំងឺ​រួម​មាន កន្សែង កន្ត្រៃ ប្រដាប់​ជោះ​ញិច ឬ​អាង​ហែល​ទឹក​រួម
– ការ​រាលដាល​ក​ន្តួ​ល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​រយៈ​ការ​អេះ ឬ កេះ
– ការ​រួម​ភេទ

ឃ​) វិធី​ព្យាបាល​៖
សូម​អ​ញ្ចើ​ញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេ​ទ្យេ​ឯកទេស​ស្បែក ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​អោយ​បាន​ត្រឹមត្រូវ​។ ក​ន្តួ​ល Molluscum contagiosum អាច​បំបាត់​បាន​ដោយ​យក​វា​ចេញ​តាម​បច្ចេកទេស​ពេទ្យ ឬ​ថ្នាំលាប​។

ង​) វិធី​ការពារ​៖
– រស់នៅ​ស្អាត
– ជៀសវាង​ប្រើប្រាស់​របស់​រួម​គ្នា
– អនុវត្តន៍​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព
– រក្សា​សុខភាព​អោយ​បាន​ល្អ

ក្នុង​ករណី​លោក​អ្នកមាន​ច​ម្ង​ល់ ឬ​បញ្ហា​ជំងឺ​សើរ​ស្បែក លោក​អ្នក​អាច​អ​ញ្ចើ​ញ​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​សើរ​ស្បែក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ជៀសវាង​ការ​បង្ក​ការ​រំខាន ឬ​ចម្លងជំងឺ​ក្ន​ង​ទ្រង់ទ្រាយ​ធំ​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital