ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្លូវ​១៥៤ ភូមិ​០៩ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​។

វត្ថុ​តាង​ត្រូវ​ចាប់​យក​៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៩​កញ្ចប់​តូច​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ