រតនគីរី៖ យេីងរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុៈទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។ របៀបឆ្លង និងការព្យាបាលថែទាំ៖
1-ការប៉ះពាល់ផ្ទាល រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម
2-តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់
3-ប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក វិធីការពារការឆ្លងជំងឺភ្នែកក្រហម
1-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ
2-ជៀសវាងប៉ះ រឺញីភ្នែក
3-ជៀសវាងការប្រើប្រាស់របស់របររួមគ្នា
4-ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា
ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
សូមបងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់បេីឃេីញកេីតជាច្រេីនក្នុងកន្លែងធ្វេីការ សាលារៀន ក្នុងសហគមន៍៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC