ភ្នំពេញ៖ សូមមើលថែកូនចៅតូចៗ ឲ្យបានល្អ ក្មេងៗខ្លះ ចេះតែញ៉ាំរបស់មិនរំលាយអាហារ រាល់ថ្ងៃ ដដែលៗ (ជាទម្លាប់ចំឡែកនិងកម្រកើតមាន និងច្រើនកើតមានលើក្មេងស្រី) បង្កើតបានជាដុំរឹងស្ទះក្នុងក្រពះឬក្នុងពោះវៀន គេហៅថា “ដុំប៊ីហ្សូអារ”។
ក្មេងស្រីតូចអាយុ ៥ឆ្នាំនេះ ចេះតែលួចញ៉ាំស្ករកៅស៊ូ មិនឲ្យម្តាយដឹងរាប់ខែមកហើយ ព្រោះថាផ្អែមឆ្ងាញ់ ដោយម្តាយជាអ្នកលក់ចាប់ហ៊ួយនិងស្ករកៅស៊ូនោះផង។ ដុំស្ករកៅស៊ូ ដែលនាងលេបចូល បន្តិចម្តងៗ ជាច្រើនខែឆ្នាំ បង្កើតបានជាដុំកៅស៊ូមួយយ៉ាងធំស្ទើរប៉ុនទំហំក្រពះ ធ្វើឲ្យស្ទះក្រពះនិងពោះវៀន។ នាងត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្គ្រោះជីវិត ដោយឆ្លុះថតក្រពះ និងទីបំផុតត្រូវវះកាត់ក្រពះពោះវៀន ដល់ទៅ ២លើក ទើបយកដុំស្ករកៅស៊ូនោះបាន៕
ប្រភព៖ Dr. Beat Richner