ផឹកស្រាស្រវឹងទាស់សម្តីគ្នា យកកាំបិតកាប់មួយ

0

ពោធិ៍សាត់​៖ ថ្ងៃអាទិត្យ ទី​១៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤:២០​នាទី សមត្ថកិច្ច​យើង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា​នៅ​ថ្ងៃ​ទី ១៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២:៣០​នាទី មាន​ករណី ហិង្សា​ដោយ​ចេតនា​(​យក​កាំបិត​កាប់​ទៅ​លើ​អ្នក​ដទៃ មូលហេតុ​ផឹកស្រា​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​គ្នា​។​)​នៅ​ចំណុច​អណ្តូង​ស្រុក ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បង្ក​ឡើង​ដោយ​ឈ្មោះ ក ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ​ចំណុច​កុំ​ប៉ង ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ បាន​យក​កាំបិត​តាំង​តោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ចំនួន ០៤​កាំបិត ត្រូវ​ត្រង់ ក្បាល​, ដៃ​ឆ្វេង និង​ថ្ពាល់​ខាងឆ្វេង ។

រីឯ​ជនសង្ស័យ​បាន​រត់ ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន ចំណុច​តាំង​យ៉ ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ខាងលើ បាន​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​តាម​នីតិវិធី លុះ​មក​ដល់​វេលា​ម៉ោង ១៦:២០​នាទី ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ស្ស័​យ​បាន និង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់