លោក​វេជ្ជ​. ហ៊ាន រតនា បញ្ជាក់​ថា​ការ​វ៉ាស់​កម្តៅ​ដោយ​ប្រើ​ម៉ាស៊ីន​បាញ់​កំ​ដៅ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ករប​ស់លោក វេជ្ជ​. ហ៊ាន រតនា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពេទ្យ​ដែល​មានចិត្ត​ធម៌​ម្នាក់ បាន​សរសេរ​រៀបរាប់​អំពី​រឿង​ម៉ាស៊ីន​បាញ់​កំ​ដៅ ដែល​មិន​អាច​យក​ជា​ការ​បាន​ទេ​។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​៖

“​កំហុស​ម៉ា​សុ​ី​ន​បាញ់​កំ​ដៅ អា​អូន​ក្តៅខ្លួន​ខ្លាំង 40​អង្សា​សេ ប៉ា​ម៉ាក់​តាមដាន​កំ​ដៅ​រហូត​ដែរ​នៅផ្ទះ តែ​គាត់​វាស់​កំ​ដៅ​ដោយ​ម៉ា​សុ​ី​ន​បាញ់​កំ​ដៅ (​គាត់​បាញ់​ទៅ​ឃើញ​តែ 37.5 អង្សារ​សេ​) ទើប​គាត់​មិន​បាន​ប្រុង​ប្រយ័ត្ន និង​មិន​បាន​យក​មក​ពេទ្យ រហូត​ទាល់តែ​កូន​គាត់​ប្រកាច់ បែកពពុះមាត់ ស្វាយ​មុខ​ស្វាយ​មាត់ គាត់​ក៏​បាន​យក​មក​ពេទ្យ​យ៉ាង​លឿន វាស់​កំ​ដៅ​តាម​ក្លៀក​ឃើញ 40​អង្សា​សេ​។ រឿង​ម៉ា​សុ​ី​ន​បាញ់​កំ​ដៅ​ខ្ញុំ​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ដែរ​ហើយ ថា​មិន​អាច​យក​ជា​ការ​បាន​ទេ​”៕