Home សុខភាព និងសម្រស់ គ្រូពេទ្យណែនាំឱ្យមើលស្បែករបស់អ្នក បន្ទាប់ពីចាក់សាក់រួច

គ្រូពេទ្យណែនាំឱ្យមើលស្បែករបស់អ្នក បន្ទាប់ពីចាក់សាក់រួច

0

អ្នកជំនាញផ្នែកស្បែកម្នាក់ បានណែនាំឲ្យអ្នកចូលចិត្តសាក់រូប ឲ្យសង្កេតមើលស្បែករបស់ពួកគេ បន្ទាប់ពីចាក់សាក់រួច ព្រោះអាចមានសញ្ញាមួយចំនួនបង្ហាញអំពីការឆ្លងរោគ។

លោក Mingkwan Wichaidit នាយកវិទ្យាស្ថានសើស្បែក បាននិយាយថា ការចាក់សាក់អាចបណ្តាលឲ្យ ឆ្លងមេរោគរលាក ពីប្រតិកម្មអាឡែស៊ីនឹងទឹកថ្មាំ ឬបណ្តាលឲ្យមានស្នាមដំបៅដែលពកឡើង។ វេជ្ជបណ្ឌិតក៏បាន​ព្រមានផងដែរថា ពេលខ្លះការឆ្លងអាចលេចចេញមកយឺត ដោយបន្ថែមថាមនុស្សភាគច្រើនមិនដឹងថា ពួកគេមានអាឡែស៊ីអ្វីទេ លើកលែងតែពួកគេមានប្រតិកម្ម។ អ្នកជំនាញបានលើកឡើងបន្ថែមទៀតថា ការប្រើទឹកថ្នាំ​ក្លែងក្លាយ ឬខូចគុណភាព ក៏អាចបណ្តាលឲ្យមានការរោល ឬរលាកផងដែរ។

វេជ្ជបណ្ឌិតបាននិយាយថា ដូច្នេះអ្នកដែលចាក់សាក់ បណ្តាលឱ្យមានកន្ទួលរមាស់ ឬបង្កើតជាខ្ទុះត្រូវតែ ទៅជួបគ្រូពេទ្យ​ជាបន្ទាន់៕

ប្រភព៖ The Nation Thailand

Previous articleរថយន្តធន់ធំ​ ២​គ្រឿងបុកគ្នា​ បណ្តាលឲ្យកម្មការនី ជាង១០នាក់ រងរបួស ​នៅ​ស្រុកសាមគ្គីមានជ័យ​
Next articleកម្មតាមទាន់ មិនទុកយូរ! ឆក់ខ្សែកគេ ដល់មុខផ្ទះ បានមួយថ្ងៃ ត្រូវប៉ូលីសចូលវៃខ្នោះ ដល់ក្នុងផ្ទះវិញ (Video)