ហ៊ុន ច័ន្ទរាជ្យ  ប្រាប់ហេតុផល ប្រកាសបិទក្លិប វិលទៅកាន់អាម៉េរិកវិញ 

0

ភ្នំពេញ៖ លោក ហ៊ុន ច័ន្ទរាជ្យ  បានប្រកាស​បិទកន្លែងហាត់ប្រាណរបស់លោក និង ឈប់បន្តជួយដល់គុនខ្មែរ ដោយវិលទៅកាន់ទឹក​ដីអាម៉េរិកវិញ  ។​

លោក បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ថា ហ៊ុន« I’ve decided to retire and and stop helping kun khmer, I’m closing my gym and I’m

Moving back to America. It’s been almost 9 years that I have been in cambodia and helping the sport of kun khmer and it’s athletes and now I’ve decided it’s time for me to stop, and think of myself and my future. Thank u to all the fans that supported me and my work .Thank u again.»

ប្រែជាខេមរភាសាថា «ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ និង ឈប់បន្តជួយដល់គុនខ្មែរ ខ្ញុំសម្រេចបិទកន្លែង​ហាត់ប្រាណរបស់ខ្ញុំ ហើយខ្ញុំនឹងវិលទៅកាន់អាម៉េរិកវិញ ។ វាមានរយៈពេល ៩ឆ្នាំហើយ ដែលខ្ញុំរស់នៅកម្ពុជា ជួយដល់​កីឡាគុនខ្មែរ  និង អត្តពលិកជាច្រើន  ហើយពេលនេះវាដល់ពេលដែលខ្ញុំត្រូវឈប់ ហើយគិតពីខ្លួនឯងវិញ និងអនាគតរបស់ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំនិងការងាររបស់ខ្ញុំ។ សូមអរគុណម្តងទៀត។»

ជាមួយព័ត៌មាននេះ លោក ហ៊ុន ច័ន្ទរាជ្យ បានតបវិញតាមឆាតហ្វេសប៊ុកថា «ខ្ញុំព្យាយាមលេងសើចដូចមនុស្សគ្រប់គ្នាថ្ងៃនេះនៅថ្ងៃទី ១ ខែមេសា ដែលគេហៅថា April Fool’s Day » ។​

បញ្ជាក់ផងដែរថា April Fool’s Day ជា​ថ្ងៃភូតកុហក របស់លោកខាងលិច ភាគច្រើនគេតែងតែចេញនូវព័ត៌មានកុហក ធ្វើអ្វីកុយកគ្នា៕