O​p​p​o R​e​n​o A​c​e I​n​f​i​n​i​t​y នឹ​ង​ម​ក​ជា​មួ​យ​ប​ច្ចេ​ក​វិ​ទ្យា​សា​ក​ថ្ម​តា​ម​រ​ល​ក​ធា​តុ​អា​កា​ស

0

ក្រុមហ៊ុន Oppo បានបង្ហាញស្មាតហ្វូនមួយម៉ូដែលទៀតក្នុងថ្ងៃនេះ ដែលមានឈ្មោះថា Oppo Ace Infinity។ យោងទៅតាមក្រុមហ៊ុនមួយនេះ បានឲ្យដឹងថា ស្មាតហ្វូនម៉ូដែលនេះ នឹងមកជាមួយបច្ចេកវិទ្យា Free VOOC បញ្ចូលថាមពលថ្មតាមរលកធាតុអាកាស (air-recharging) ដោយកំលាំង 5-10W មានសមត្ថភាពបញ្ចូលថាមពលថ្មក្នុងរយៈចំងាយ 10ម៉ែត្រ។

យោងទៅតាមវីដេអូនេះ បានបង្ហាញថាឧបករណ៍ Free VOOC ត្រូវបានបង្កប់នៅតាមគែមរបស់ Ace Infinity។ មានស្រទាប់ស្រូបយកថាមពល ព្រមទាំងបំលែងចរន្តទៅបញ្ចូលក្នុងថ្មរបស់ស្មាតហ្វូន។
ក្រុមហ៊ុននេះក៏បានហៅបច្ចេកវិទ្យានេះថា «ការសាកថ្មដោយឥតខ្សែសម្រាប់ពេលអនាគត» ដែលមានគំរោងនឹងប្រកាសចេញ នៅដើមខែមេសា​នេះ៕
សូមទស្សនាវីដេអូខ្លី៖