ភ្នំពេញ៖ ជាការពិណាស់ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរីរាលដាលទូទាំងពិភពលោក ហើយប្រទេសកម្ពុជាក៏កំពុងកើតមានផងនោះ បានធ្វើឱ្យការប្រកួតពានរង្វាន់បាល់ទាត់ទាំងអស់នៅកម្ពុជាបានពន្យាពេល ក្លិបបាល់ទាត់ បឹងកេត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានសម្រេចឯកភាពគ្នាយល់ព្រមក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ចំពោះបុគ្គលិក នឹងកីឡាករទាំងអស់ ក្នុងគ្រាដែលវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ។
បើយោងតាមមន្ត្រីសារព័ត៌មានក្លិបផ្ទាល់បានបញ្ជាក់ថា៖ ដូចបានឃើញស្រាប់ បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចទូទាំងសកលលោកបន្ដដាំក្បាលចុះ គ្រប់សកម្មភាពរបរជំនួញផ្អាកសកម្មភាពស្ទើទាំងស្រុង ក្នុងនោះវិស័យកីឡាករដូចគ្នា មួយរយះចុងក្រោយនេះក្លិបនៅបណ្ដាប្រទេសផ្សេងៗបានដាក់ចេញផែនការបន្ដបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាល ការបន្ដនិរន្ដរភាពក្លិបក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចជាប់គាំងគ្មានកម្រើកនេះ។ មិនខុសពីបណ្ដាក្លិបមួយចំនួនលើពិភពលោក ក្រោយកិច្ចប្រជុំពិភាក្សារគ្នារួចមក គ្រប់ៗគ្នានៅបឹងកេត រួមមានថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក បានឯកភាព និង យល់ព្រម ក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ដើម្បីរួមចំណែក ជួយទ្រទ្រង់ក្លិបក្នុងអំឡុងវិបត្តិ កូវីដ១៩ នេះ។
គួរបញ្ជាក់ផងដែរថា បឹងកេត គឺជាក្លិបដំបូងគេដែលសម្រេច និងឯកភាពគ្នា ក្នុងការកាត់បន្ថយប្រាក់បៀវត្ស គ្រាដែលវីរុស COVID-19 ៥០% ស្របពេលដែលការហ្វឹកហាត់ប្រចាំថ្ងៃត្រូវផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះ ដោយត្រូវហ្វឹកហាត់តាមរយះកម្មវិធីថ្មី ដោយឡែកពីគ្នានៅគេហដ្ឋាន តាមកម្មវិធីដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍន៍មកភាពល្អប្រសើរឡើងវិញ ខណៈដែល ៕