ក្នុងពិធីបុណ្យណូអែល អ្នកប្រដាល់ជើងខ្លាំងរបស់អាម៉េរិក ដែលមិនស្គាល់ពាក្យថាចាញ់ Mayweather បានជូនកាដូដល់កូនស្រីជាទីស្រលាញ់ ក្នុងខ្ទង់សែនអឺរ៉ូ។
Floyd Mayweather បានជូនកាដូដល់កូនស្រីអាយុ ១៩ឆ្នាំរបស់លោកឈ្មោះ Iyanna ជាមួយកាដូរថយន្ត Mercedes-Benz G63 ដែលមានតម្លៃ 160,000 អឺរ៉ូ ស្មើ 177,917 ដុល្លារអាម៉េរិក ។
អ្នកប្រដាល់រូបនេះបានចែករំលែករូបរថយន្ត នៅលើ គណនី Instagram របស់លោក ហើយកូនស្រីរបស់លោកក៏បានឆ្លើយតបវិញ ដោយនាងបាន សរសេរថា អូព្រះជាម្ចាស់ អរគុណលោកពុក ៕
