Kubo ថា Zidane ចង់ឲ្យនៅលេង​ជាមួយ Real រដូវកាលនេះ

0

Takefusa Kubo បានបង្ហើបឲ្យដឹងថា Zinedine Zidane ចង់ឲ្យរូបលោកនៅលេង​ជាមួយក្លិបអធិរាជស Real Madrid នារដូវកាលនេះ​។
យុវជនរបស់ជប៉ុន ត្រូវបានក្លិប Real Mallorca ខ្ចីជើង ក្រោយបង្ហាញខ្លួនបានមួយអន្លើ​ជាមួយក្លិបអធិរាជស ។

Kubo បានប្រាប់ Japanese TV ថា នៅពេលដែលដំណើរទស្សនៈកិច្ចនៃបាល់ទាត់ បានបញ្ចប់នៅអាម៉េរិកខាងត្បូង លោក Zidane​ ចង់ឲ្យខ្ញុំលេង នៅ Real Madrid នារដូវកាលនេះ ប៉ុន្តែខ្ញុំបាននិយាយទៅគាត់ថា ប្រសិនបើមានឱកាសលេងបានច្រើន សុខចិត្តលេងក្នុងលក្ខណ្ឌខ្ចីជើង ។​
Kubo បានផ្លាស់ទៅកាន់ Real Madrid នាដើមរដូវកាលនេះ ហើយ កីឡាករ​អាយុ ១៨ឆ្នាំរូបនេះ មានបង្ហើបថា មានអារម្មណ៍ថាភ័យ ក្នុងការចូល រួមលេង​ជាមួយ Los Blancos ។

កីឡាកររូបនេះបាននិយាយថា “ខ្ញុំពិតជាភ័យខ្លាំងណាស់នៅពេលហ្វឹកហាត់លើកដំបូងជាមួយ Real Madrid ។ ហើយវាគួរឱ្យខ្លាចណាស់ដែលបានបាត់បង់ទំនុកចិត្ត” ។ ប៉ុន្តែខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែ ខ្ញុំធ្លាប់ បានធ្វើការងារជាក្រុមរួចហើយ​៕