អ្នកប្រដាល់វ័យក្មេងម្នាក់ បានស្លាប់ក្រោយរបួសក្បាលធ្ងន់ធ្ងរលើសង្វៀន(មានវិដេអូខ្លី)

0

អ្នកប្រដាល់វ័យក្មេងម្នាក់ បានទទួលមរណៈភាព នៅអាយុ ២៧ឆ្នាំ ពោលគឺ ៤ថ្ងៃបន្ទាប់ ដែលគាត់បានរងរបួសក្បាល អំឡុងពេលប្រកួត ក្នុងទម្ងន់ធ្ងន់មធ្យម ជាមួយមិត្តរួមជាតិរបស់គាត់ឈ្មោះ Charles Conwell​ ។​
Patrick Day កីឡាករ​សញ្ជាតិអាម៉េរិករូបនេះ ត្រូវបានគេផ្តួល​ឲ្យសន្លប់ ក្នុងទឹកដីទី២ នឹងទទួលបានព្យាបាលនៅលើសង្វៀនផ្ទាល់ មុនការ សែងចេញពីសង្វៀន ទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ នៅ Memorial Hospital ។
ហើយនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេលពីរបីថ្ងៃក្រោយ។

អ្នកដឹកនាំការប្រកួត លោក Lou DiBella បានប្រាប់ទៅកាន់អ្នកព័ត៌មានថា Patrick Day បានលាចាកលោកនេះនៅព្រឹកថ្ងៃពុធ ដោយមានក្រុមគ្រួសារមិត្តភក្តិជិតស្និទ្ធនិងសមាជិកក្រុមប្រដាល់របស់គាត់រួមទាំងគ្រូបង្វឹកលោក Joe Higgins បានចូលរួមពិធីបុណ្យសពរបស់លោក។
ទស្សនាវិដេអូខ្លី៖

https://www.youtube.com/watch?v=Ey0z00Gnack