Sergio Aguero បានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលគាត់ទៅហ្វឹកហាត់នៅទីក្រុង Manchester City នៅព្រឹកថ្ងៃពុធ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើដំណើរទៅកាន់ Etihad ហើយក៏បានជួបនូវឧបទ្ទេវហេតុមួយ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ Range Rover របស់គាត់។
kySports បានរាយការណ៍ថា Aguero មិនបានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយឡើយ ហើយអាចចូលរួមយ៉ាងពេញលេញនៅក្នុងវគ្គបណ្តុះបណ្តាល របស់ក្លិប និងមិនត្រូវការសេវាកម្មព្យាបាលពីគ្រូពេទ្យឡើយ។
ជាមួយគ្នានេះដែរ កីឡាករខាងលើបានបញ្ចេញនូវរូបភាពគ្រោះថ្នាក់ខាងលើ ក្នុងបណ្តញសង្គម បណ្តាញសង្គម Instagram ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក៏បានសរសេរផងដែរថា “ ពិតជាព្រឹកដ៏អស្ចារ្យ” ៕