លោក ម៉ុល នី ស្រុកខ្មែរ​ខ្វះគីឡូជួរមុខ មានតែរងចាំ​ពន្លកសារក្រោយ

0

ភ្នំពេញ៖ អ្នកគាំទ្រផុសផុល ក្នុងវិស័យគុនខ្មែរ លោក ម៉ុល នី បានលើកឡើងថា បច្ចុប្បន្នភាពក្នុងវិស័យគុនខ្មែរ គីឡូកម្រិតជួរមុខ សម្រាប់គីឡូៗមួយ មានតែប៉ុន្មាននាក់នោះទេតែអាចនិយាយថាល្អ ប៉ុន្តែ​នៅមិនទាន់ដល់កម្រិតកំពូល ដែលអាច​ជ្រោង​តោង​វៃកីឡាករថៃខ្លាំងៗលំដាប់ស្រុកគេបាននៅឡើយ​ ។​

ស្របពេលដែលវិស័យគុនខ្មែរ កាន់តែរីកសុះសាយ និងកក្រើកឡើងវិញ ដោយមានអ្នកគាំទ្រ​ជាច្រើនបានធ្វើខ្លួនជាភ្នាក់ងារបំផុសបំផុល ជំរុញផ្សព្វ ផ្សាយធ្វើយ៉ាងណាឲ្យគុនខ្មែររបស់យើង​កាន់តែចាប់បានទីផ្សារ​អន្តរជាតិនាពេលខាងមុខ ក្នុងនាម​ជាម្ចាស់ក្បាច់គុនខ្មែរចារលើសិលាចរិក។​

ក្នុងន័យខ្វល់ខ្វាយពីគុនខ្មែរ លោក ម៉ុល នី អ្នកគាំទ្រជួរមុខក្នុងគុនខ្មែរ បានប្រាប់ OBN Asia នាថ្ងៃនេះឲ្យដឹងថា វាអត់មានអីចម្លែកទេ បើនិយាយពី កម្រិតជួរមុខយើង កម្រិត A បើសិននិយាយថាស្វាគមន៍កីឡាករថៃកម្រិតខ្ពស់គេ ខ្ញុំគិតថាមិនទាន់បាននោះទេ ព្រោះយើងនៅមានកម្រិត ។ លោក ថា​កីឡាករ​កម្រិត A យើង​មានតិចបំផុត ហើយពួកគាត់ក៏ចំណាស់ហើយដែរ ដោយតាមប្រភេទគីឡូនីមួយៗ មាន ២នាក់ទៅបីនាក់ ដែលល្អ ហើយច្រើនបំផុត ៥នាក់ ហើយជួរមុខនេះទៀតសោត មិននិយាយបង្អាប់អីទេ ត្រឹមតែគីឡូ B របស់គេ​សឹងតែទប់មិនរួចផង ​។​

លោក ម៉ុល នី បានលើកឡើងបន្តថា កង្វះខាតកីឡាករប្រដាល់នេះ សង្ឈឹមថានៅពេលខាងមុខៗ មានតែកីឡាករក្មេងៗសារក្រោយទេ ដែលអាច ។ ពាក់ព័ន្ធចំណុចនេះ តាមបណ្តាលក្លិបនីមួយៗ ត្រូវបណ្តុះបណ្តាលក្មេងៗ​ឲ្យបានច្រើន សម្រិតសម្រាំងគុណភាព ពិសេសជាងនេះទៅទៀត ខាងសហព័ន្ធ ត្រូវជម្រុញឲ្យក្លិបប្រកូកប្រកាស​រកសិស្សតូចៗមកហាត់ នឹងបង្កើតសង្វៀនសម្រាប់ពួកគាត់ ដើម្បីឲ្យពួកគាត់មានបទពិសោធន៍ ជាគ្រឹះ ឈានទៅដល់ចំណុចខ្លាំងក្លា៕