ដេញជនជាតិ១៥០នាក់ ចេញពីកម្ពុជាលើករណីឆបោកតាមអនឡាញ​

0

ភ្នំពេញ៖ អជ្ញាធរកម្ពុជាបណ្តេញជនជាតិ​ចិន​ចំនួន ១៥០នាក់ចេញពីប្រទេសកម្ពុជា ក្នុងនោះ១៣២នាក់ពីខេត្តព្រះសីហនុ​និង ១៨នាក់ពីខេត្តកំពង់ស្ពឺ​ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១​ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩​ ​បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៥០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១៥០នាក់នេះមាន ស្រី ១២នាក់ ត្រូវបានកម្លាំងនគរបាលនាយក ដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាម យន្តហោះពិសេស របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីយកទៅអនុវត្តតាមច្បាប់ នៅប្រទេសចិន៕