ភ្នំពេញ៖បេននី យ៉ាំង អតីតតារាសម្តែងសិចស៊ី និងជាអ្នកជំនួញទៅលើរបរ ឡេម្យៅ និងផលិតផលថែរក្សាសម្រស់ បានព្យាយាមវះកាត់ច្រមុះ ជាច្រើនលើក ច្រើនសារតែមិនទាន់បានសម្រេចនឹងស្អាតទៅតាមអ្វីដែលខ្លួនចង់បាន ប៉ុន្តែពេលនេះ នាងបានសម្រេចវះកាត់ចុងក្រោយ នៅលើទឹកដីកូរ៉េ ទទួលបានភាពជោគជ័យ នឹងតម្រូវឲ្យគេងក្នុងម៉ាស៊ីនអុកស៊ីហ្សែន ។
ជាមួយការវះកាត់ដ៏ជោគជ័យនេះ បានធ្វើឲ្យសាមីខ្លួនសប្បាយចិត្តពន់ពេក នឹងហានបើកចំហរនូវស្ថានភាពរបួសមុខកាំបិត មិនទាន់ជា ដែលខុសពីមុនៗ ព្យាយាមពាក់ម៉ាសដើម្បីបិទបាំងនូវស្ថានភាពច្រមុះ ដែលវះកាត់មិនទាន់ជោគជ័យ ដែលមើលទៅបាក់សម្រស់ ។
ថ្វីបើជោគជ័យក្នុងការវះកាត់មែន ប៉ុន្តែអ្វីនាងត្រូវគ្រូពេទ្យតម្រូវឱ្យសម្រាកក្នុងម៉ាស៊ីនអុកស៊ីហ្សែន ដើម្បីថែរក្សា និង ព្យាបាលមុខរបួសឆាប់ជាសះស្បើយ ៕



