ព័ត៌មានចចាមអារ៉ាមកាន់តែច្រើនអំពីការផ្លាស់កីឡាករខ្សែប្រយុទ្ធប្រាក់ឈ្នួលថ្លៃបំផុតបរ់សក្លឹបបិសាចក្រហម Man United កីឡាករ Alexis Sanchez ប៉ុន្តែមកដល់សប្តាហ៍នេះការចចារទំនងជានឹងនៅតែបន្តដំណើរការនៅឡើយដោយសារតែកីឡាកររូបនេះមានប្រាក់ឈ្នួលច្រើនពេកគឺរហូតទៅដល់៥០៥០០០ផោនក្នុងមួយសប្តាហ៍។
កាសែតរបស់អង់គ្លេសមួយនៅថ្ងៃអង្គារនេះបានសរសេរថាក្លឹបអ៊ីតាលី Inter Milan គឺជាអ្នកដាក់សំណើរតែម្នាក់គត់ចង់ខ្ចីជើងខ្សែប្រយុទ្ធរូបនេះប៉ុន្តែជឿជាក់ថាកិច្ចចចារចុងក្រោយជឿជាក់ថាក្លឹបបិសាចក្រហម Man United ទោះបីជាយ៉ាងណាក្តីនៅតែត្រូវបង់ប្រាក់កម្រៃប្រចាំសប្តាហ៍ ២៥០០០ផោនក្នុងមួយសប្តាហ៍ដដែល។
ព័ត៌មានកាន់តែច្បាស់ហើយថាក្លឹបមិនត្រូវការកីឡាករវ័យ៣០ឆ្នាំរូបនេះដោយសារតែលោក Solkjaer បានផ្តោតសំខាន់តែកីឡាករវ័យក្មេងប៉ុណ្ណោះហើយសប្តាហ៍ចុងក្រោយនេះលោកបានបញ្ជាក់ថា Sanchez ត្រូវការចាំបាច់ហ្វឹកហាត់បន្ថែមទៀតដោយឡែកពីគេដើម្បីបង្កើនសមត្ថភាពរាងកាយឡើងវិញ៕
ប្រែសម្រួល:Lee