កែវ រំចង់ នៅតែបើកផ្លូវសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ផ្សេងយកខ្លួនទៅប្រកួត

0

ភ្នំពេញ៖ កែវ រំចង កីឡាករជួរមុខ របស់កម្ពុជា បានសម្តែងនូវអារម្មណ៍របស់លោកថា នៅតែបើកផ្លូវ​សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ផ្សេង យកខ្លួនទៅវៃ ក្នុងកម្មវិធីប្រដាល់ណាមួយ ដែលចង់បាន ។​

មួយរយៈធំទៅហើយ ក្រៅពីស្ថានីយ៍ទូរទស្សន៍បាយ័ន និង បង្ហាញខ្លួនចុងក្រោយនៅ កម្មវិធីរបស់ឯកភ្នំ កែវ រំចង់ កម្រនឹងបង្ហាញវត្តមា​ន នៅស្ថានីយ៍ទូរទស្សន៍ផ្សេងនោះទេ ដែលជាហេតុធ្វើឲ្យទស្សនិកជនឆ្ងល់ ។​
ប៉ុន្តែមានការលើកឡើងជាបន្តបន្ទាប់ នៅក្នុងវិស័យគុនខ្មែរថា កែវ រំចង់ ជាកីឡាករពេញសិទ្ធ ជាប់កុងត្រា​ ដោយរងចាំ វៃតែប៉ុស្តិ៍នេះមួយប៉ុណ្ណោះ ។
ទោះបីជាយ៉ាងនេះ ក្តី ពេញសិទ្ធ ឬជាប់កុងត្រា ក៏អាច​ស្ថានីយ៍ផ្សេងហៅបានដូចគ្នា ក្នុងករណីត្រូវរ៉ូវ ជាមួយការចរចារ ដែលទាំងនេះ វាមិនខុសពី តារាចម្រៀង ផលិតកម្ម «ក» ដែលមានទូរទស្សន៍កំពុងដំណើរការ ក៏អាចទៅច្រៀងនៅស្ថានីយ៍ទូរទស្សន៍ផ្សេង បានដូចគ្នា តែវាអាស្រ័យលើ ការចរចារ ។​

ជាមួយបញ្ហារងចាំវៃតែមួយប៉ុស្តិ៍នេះ បានធ្វើឲ្យអ្នកគាំទ្រគុនខ្មែរ ស្ថិតនៅក្នុងគ្រុបគាំទ្រគុនខ្មែរ បានចោទជាសំនួរថា ហេតុអ្វី កែវ រំចង់ មិនត្រូវបានប៉ុស្តិ៍ផ្សេងៗ ហៅវៃ ?
លោក កែវ រំចង់ បានឆ្លើយថា សួស្តី បើតាមប៉ុស្តិ៍ផ្សេងមិនមកសុំអ្នកគ្រប់គ្រងខ្ញុំផង អោយទៅមិចប្រូ រឺក៏តេ១មាត់មក ថាខ្ញុំសុំ កែវ រំចង់ វៃប៉ុស្តិ៍ខ្ញុំម្តងកាល តែគេមិនតេសុំផង ខ្ញុំក៏មិនទៅដែរ ប្រូយល់ចំនុចនឹងអត់?

ចម្លើយនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជ្រួតជ្រាបសម្រាប់អ្នកគាំទ្រគុនខ្មែរថា កីឡាករកែវ រំចង់ នៅតែបើកផ្លូវ ជូនប៉ុស្តិ៍ផ្សេងៗ ហៅខ្លួនប្រកួត តែវាអាស្រ័យលើការចរចារ​ជាមួយអ្នកគ្រប់គ្រង​របស់ខ្លួន៕