យោងតាមគេហទំព័រ Sky Italia បាន ឲ្យដឹង ថាក្លឹបយក្សអ៊ីតាលី Inter Milan កំពុងចាប់ផ្តើមពិភាក្សាគ្នាសាជាថ្មីដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង។
យោងតាមសារព័ត៌មានអ៊ីតាលីដដែលបានសរសេរទៀតថាភ្នាក់ងាររបស់ Sanchez កំពុងស្ថិតនៅទីក្រុងឡុងដ៍ដើម្បីចចារជាមួយនឹង Manchester United ក្នុងនាម Inter Milan ស្វែងរកការធានាការផ្ទេរខ្សែប្រយុទ្ធស្លាបរូបនេះទៅកាន់លីកកំពូល Serie Aវិញ ។
កីឡាករខ្សែប្រយុទ្ធជនជាតិឈីលីរូបនេះត្រូវបានគេរាយការណ៍ថាក៏បានចាប់អារម្មណ៍នឹងការផ្ទេរទៅកាន់ក្រុម Inter ដែលក្លឹបនេះនឹងធានាឲ្យកីឡាករ Sanchez លើកិច្ចព្រមព្រៀងប្រាក់កម្ចីប៉ុន្តែមានជម្រើសក្នុងការទិញបន្ទាប់ពីមួយរដូវកាល។
ស្ថានភាពថ្មីៗនេះបានកើតឡើងបន្ទាប់ពីការរាយការណ៍អំពីការផ្លាស់ប្តូរកីឡាករខ្សែប្រយុទ្ធអន្តរជាតិបូស្នៀEdin Dzeko បានយល់ព្រមចុះកិច្ចសន្យាថ្មីជាមួយនឹងក្លឹបRomaជាផ្លូវការរួចមក៕
ប្រែសម្រួល:Lee