ភ្នំពេញ៖ ក្រោយពីមានបញ្ហាពាក់ព័ន្ធថវិកា ជាមួយអេ រដ្ឋា ដែលជាអតីតសិស្សខ្លួន ពេលនេះលោក អេ ភូថង ត្រូវបានចូលសង្គ្រោះបន្ទាន់ ព្រោះតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ខណៈដែលរឿងចាស់មិនទាន់ដាច់ស្រេច ។
បើយោងតាមគណនីរបស់លោក ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានបង្ហោះនៅមុននេះ បានឲ្យដឹងថា កំពូលកីឡាករល្បី អេ ភូថង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសង្រ្គោះបន្ទាន់ ព្រោះស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អាសំឡាញ់គ្រាន់តែឃើញខ្ញុំចូលទៅដល់ បន្ទប់ ទឹកភ្នែកហូរ ដោយមិនដឹងខ្លួន !!! ។
ទោះបីជាយ៉ាងណាយើងនៅមិនទាន់ដឹងច្បាស់ថា តើលោកអេ ភូថង មានបញ្ហាសុខភាពអ្វីឲ្យប្រាកដនោះទេ ខណៈដែលកំពុងសង្គ្រោះបន្ទាន់ នៅកាលម៉ែត្រ ៕





