Ozil និង Kolasinac ចូលមកហ្វឹកហាត់វិញ

0

ជាដំណឹងល្អ ទាំងក្លឹប និងអ្នកគាំទ្រផងរបស់ Arsenalនៅក្រោយពេលដែលព័ត៌មាន បានបញ្ជាក់ច្បាស់ហើយថា កីឡាករសំខាន់២រូបគឺ Ozil និង Kolasinacនឹងត្រៀមខ្លួនចូលទៅហ្វឹកហាត់ជួយក្លឹបវិញ ហើយនៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហានេះ។

កីឡាករទាំងពីររូបត្រូវបានក្លឹបដកចេញ ពីបញ្ជីកីឡាករក្នុងការប្រកួតកាលពីសប្តាហ៍មុន ប៉ះ Newcastleដោយសាររងការគម្រាមកំហែងផ្នែកសន្តិសុខផ្ទាល់ខ្លួន ក្រោយពីបានជួបហេតុការណ៍ប្លន់មួយ ពីសំណាក់ក្រុមបងធំមួយកាលពីខែមុន ហើយក្រុមនេះនៅតែបន្តការគម្រាមកំហែង ទៅលើកីឡាករទាំងពីរនាក់រហូតមក។

Ozil និង Kolasinacបន្តស្នាក់នៅតែក្នុងផ្ទះជាច្រើនថ្ងៃជាប់គ្នា ដោយមានទាំងសន្តិសុខឯកជនយាមកាមផង លើសពីនេះបានចំណាយលុយទិញសត្វសុនខតម្លៃ២៥០០០ផោនទៀត ដើម្បីធានាសុវត្ថិភាព៕

ប្រែសម្រួល:Lee