ប្រធានក្លឹបបារាំង Lyon លោក Jean Michel Aulas បានធ្វើការបញ្ជាក់យ៉ាងច្បាស់មួយអំពីអនាគតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Moussa Dembele ហើយក្រោយព័ត៌មានកាន់តែខ្លាំងរយៈពេលចុងក្រោយកៀកនឹងពេលវេលាបិទទីផ្សារកីឡាករទៅហើយនោះ។
កីឡាករខ្សែប្រយុទ្ធ Dembele វ័យ២៣ឆ្នាំរូបនេះត្រូវបានគេដឹងថាគឺជាគោលដៅរបស់ក្លឹបបិសាចក្រហម Man United ដើម្បីជំនួសខ្សែប្រយុទ្ធ Lukaku ដែលជឿជាក់ថានឹងអាចផ្លាស់ចេញពីក្លឹបអង់គ្លេសនេះទៅកាន់ក្លឹបណាមួយនៅអ៊ីតាលីនៅមុនថ្ងៃទី៨ខែសីហាជាមិនខាន។
លោក Jean Michel Aulas បាននិយាយថាកីឡាករបារាំងរូបនេះនឹងមិនចាកចេញពីក្លឹបឡើយនៅរដូវក្តៅនេះខណៈដែលក្លឹបLyonបានបាត់បង់កីឡាករសំខាន់ៗ៣រូបទៅហើយនោះ៕
ប្រែសម្រួល:Lee