ក្រោយការចាកចេញាផ្លូវការរបស់កីឡាករខ្សែការពារបារាំង Koscielny ទៅឲ្យក្លឹបបារាំង Bordeau ជាផ្លូវការនៅថ្ងៃអង្គារនេះរួចមកជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal នឹងចាំបាច់ទិញបញ្ចូលកីឡាករខ្សែការពារចំណូលថ្មីម្នាក់មកវិញឲ្យបាននៅមុនរដូវកាលដោះដូរកីឡាករបិទនាយប់ថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
ក្នុងនោះក្លឹបជាក់ស្តែងបានយល់ព្រមរាល់លក្ខណ្ឌទាំងឡាយទាំងក្លឹបនិងកីឡាករហើយក្នុងនាំយកកីឡាករ Daniele Rugani ពីក្លឹបជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃខ្លួនប្រមាណជា៣៧លានផោនឲ្យបានបញ្ចប់ទៅមុនយប់ថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
កីឡាករខ្សែការពារវ័យ២៥ឆ្នាំរូបនេះបានក្លាយទៅជាជម្រើសដ៏ប្រសើរចុងក្រោយសម្រាប់កាំភ្លើងធំ Arsenal ដែលតាមពិតប៉ុនប៉ង់ចង់បានកីឡាករខ្សែការពារវ័យក្មេង២១ឆ្នាំរបស់ក្លឹប RB Leipzig កីឡាករ Dayot Upamecano ដែលមានតម្លៃខ្លួនដល់ទៅ៥៥លានផោននោះទេ៕
ប្រែសម្រួល:Lee