ភ្នំពេញ៖ នៅយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូរខេត្តកំពត ក្នុងរូបភាពកម្រិតធ្ងន់ ឆេះម៉ដ្ឋតូបលក់ដូរទាំងតូចនិងធំ ប្រមាណជាង២០០តូប ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អាជីវករលក់ដូរក្នុងផ្សារខាតបង់ អស់ទាំងស្រុង។
សមត្ថកិច្ចនគរបាលស្រុកទឹកឈូដដែលបានបន្តទៀត ក្នុងករណីអគ្គីភ័យឆេះផ្សារខាងលើ កម្លាំងសមត្ថកិច្ចខេត្តកំពត ដោយមានការសហការជាមួយកម្លាំងសមត្ថកិច្ចនៃខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៣គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់នៃខេត្តព្រះសីហនុចំនួន ១គ្រឿង ដើម្បីទៅជួយអន្តរាគមន៍ពន្លត់។ ហើយរហូតមកដល់វេលាម៉ោង ១០យប់ នៃថ្ងៃដដែល អគ្គីភ័យបានរលត់ទាំងស្រុង៕