ភ្នំពេញ៖ កាន់តែផុសផុលឡើងក្នុងក្រសែភ្នែកមហាជន ជាពិសេសអ្នកគាំទ្រវិស័យគុនខ្មែរ ខណៈដែល ដេននី ក្វាន់ និងលោក ចាន់ មករា នាថ្ងៃម្សិលមិញ នេះបានឧបត្ថម្ភ ដល់កីឡាករគុនខ្មែរគីឡូស្រាលពីររូប គឺ ថុល ថេង និង ព្រឿង សុចើត ក្រោយការប្រកួតចប់ដោយទទួលបានម្នាក់ ៥០ដុល្លារ ។
នេះមិនមែនជាលើកទី១នោះទេ ពាក់ព័ន្ធនឹងការហូតប្រាក់ចេញពីហោប៉ាវ របស់លោក ចាន់ មករា និងកញ្ញា ដេននី ក្វាន់ ដើម្បីជួយដល់កីឡាករ គុនខ្មែរទាំងថ្មី ទាំងចាស់ ។ ជាក់ស្តែងថ្មីៗនេះ គូស្នេហ៍នេះ ក៏បាននាំយកនូវអំណោយសរុបជាទឹកប្រាក់ជិត ១ពាន់ដុល្លារ ដោយបានទិញអង្គរ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ជួយដល់ក្លិបឆ្មាសសែនសុខ ។
ពាក់ព័ន្ធនឹងការជួយនេះដែរ កីឡាករថុល ថេង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «អគុណពូចាន់ មករា នឹង មីង ដេននី ក្វាន់ ដែលបានឧបត្ថម្ភដល់ពួកខ្ញុំទាំងពីរនាក់ ដោយម្នាក់50$ សរុប100$ អគុណពូដែលតែងតែឧបត្ថម្ភដល់ខ្ញុំ »។
បើតាមការអះអាងកន្លងមក លោក ចាន់ មករា និង ដេននី ក្វាន់ ថានឹងបន្តជួយដល់កីឡាករ និងក្លិបផ្សេងៗទៀត ទៅតាមលទ្ធភាព និងពេលវេលា ៕