ភ្នំពេញ៖ ក្នុងប្រភេទទម្ងន់ ៤៨ អ្នកប្រដាល់កាំង ម៉េងហុង អាចចាត់ទុកជាកីឡាករវ័យក្មេងខ្លាំងមួយរូប ហើយនឹងត្រូវប្រកួតជាមួយ អេលីត ផានិត នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
នេះជាលើកទី១ ហើយដែល កាំង ម៉េងហុង នឹងជួបជាមួយកីឡាករ អេលីត ផានិត ក្លិបឆ្មាសសែនសុខ របស់គ្រូ ស៊ន អេលីត ដែលជាការប្រកួតមួយ កំពុងធ្វើឲ្យអ្នកតាមដានគុនខ្មែរចង់ដឹងថា តើនរណាឈ្នះសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ ។
បើតាមសម្តីរបស់ កាំង ម៉េងហុង បានប្រាប់ OBN Asia នាព្រឹកនេះឲ្យដឹងថា នេះជាការជួបគ្នាលើកទី១រវាងខ្ញុំ ជាសិស្សក្លិបនាគរាជចតុមុខ និង អេលីត ផានិត សិស្សលោកគ្រូស៊ន អេលីត ដោយការប្រកួតនេះខ្ញុំមានសង្ឈឹមឈ្នះរហូតដលទៅ ៨០ភាគរយ ក៏ព្រោះតែបានមើលពីបច្ចេកទេស សិស្សរបស់គ្រូស៊ន អេលីត រួចរាល់។
កាំង ម៉េងហុង បានបន្តថាសម្រាប់ខ្ញុំបានត្រៀមហើយគឺបានដឹងថា អេលីត ផានិត ខ្លាំងគឺទាត់ជើងក្រោម ហើយក៏បានត្រៀមបច្ចេកទេសរួចរាល់ សម្រា់ទប់ផងដែរ ៕