កុមារា ភន់​ ផែន បើមិនបានឡើងសង្វៀនប្រដាល់ នឹងធ្វើរឿង​ដែលសង្គមស្អប់ខ្ពើម​

0

«ក្រុងភ្នំពេញ» ៖ ក្រោយពីមានការចុះផ្សាយនៅលើគេហទំព័រ OBN Asia ជាមួយចំណងជើងថា «កូនកសិករ​ព្រៃវែង ស្រលាញ់ប្រដាល់ពេក ចង់ទៃខ្សាច់ហាត់ម្នាក់ឯង» បានធ្វើឲ្យលោក សេន ប៊ុនថេន អតីតអ្នកប្រដាល់បានប្រកាសជួយជាបាវសាក់ដល់ក្មេងរូបនេះ ហើយនៅមានស្ត្រីម្នាក់ និងសប្បុរសជនជាច្រើនបានព្យាយាមសួរពីលេខ និង អសយដ្ឋានដើម្បីទំនាក់ទំនងជួយផ្គត់ផ្គង់ ខណៈដែលសាមីខ្លួន ក៏បានលើកឡើងថា បើមិនបានឡើងសង្វៀននឹងជក់គ្រឿងញៀន ។​

បើតាមប្រភពព័ត៌មានចុងក្រោយ ដែលជាអ្នកភូមិកៀកផ្ទះភន់ ផែន នឹងជាប្រភពច្បាស់ការបានប្រាប់ OBN Asia ថា បច្ចុប្បន្ននេះកុមារា ភន់ ផែន អាយុ ១០ឆ្នាំនេះ កំពុងតែរំអុក​ដល់ឪពុកម្តាយរបស់គាត់ដើម្បីឡើងមកហាត់នៅរាជធានីភ្នំពេញ ធ្វើយ៉ាងណា​ឲ្យបានឡើងសង្វៀន ស្របពេលមួយថ្ងៃៗ នៅមិនសុខទាត់ទៃខ្សាច់ ដើមចេក ហើយគីឡូប៉ុនគាត់ គឺវៃរាប ក្នុងភូមិបឹង​ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។​

ដោយឡែក​លោក ម៉ុល នី ដែលជា​អ្នកស្រលាញ់និងលើកស្ទួយគុនខ្មែរ​រូបនេះ បានប្រាប់មកកាន់អង្គភាពយើងខ្ញុំផងដែរថា ភន់ ផែន កំពុងនៅមិនសុខ ដោយចង់ឡើងសង្វៀនណាស់ ហើយថែមទាំងបោះសម្តីទៅកាន់ឪពុកម្តាយរបស់គាត់ថា បើសិនជាមិនបានវៃ ច្បាស់ណាស់ គាត់នឹងធ្វើរឿង​ដែលសង្គមស្អប់ខ្ពើម ជាពិសេស​ជក់គ្រឿងញៀនតែម្តង ។ ​
លោកបានបន្តថា អ្វីដែលរាំងស្ទះសម្រាប់គោលបំណងភន់ ផែន គឺដោយសារតែ​ឪពុកម្តាយរបស់គាត់ខ្លាចកូនឈឺ មានបញ្ហាលើសង្វៀន ទើបមិនដាច់ចិត្ត ។

ទោះបីជាយ៉ាងនេះក្តី បច្ចុប្បន្ននេះឃើញថាមានក្លិបជាច្រើនសុទ្ធតែជាក្លិបល្បីៗ នៅសង្វៀនប្រដាល់រាជធានីភ្នំពេញ មិនក្រោម ៣ក្លិបនោះទេ ដែលចង់ បានកុមារា ភន់ ផែន យកមកបង្ហាត់បង្រៀនវិជ្ជាគុនប្រដាល់គុនខ្មែរ ដើម្បីចូលរួមលើកស្ទួយប្រដាល់គុនខ្មែរ ហើយក៏ចង់សម្រេច​បំណង ប្រាថ្នារបស់កុមារារូបនេះផងដែរ៕