«ក្រុងភ្នំពេញ» ៖ តារាម៉ូដែល ចាន់ គង់ការ បានលើកឡើងថា វាមិនខុសនោះទេ ដែលយើងស្លៀកឈុតប៊ីគីនីដែលហែលទឹក ព្រោះនេះជាមនុស្សសម័យថ្មីឆ្នាំ២០១៩ ។
ជយលាភីរបស់កម្មវិធី Cambodia’s Next Top Model ថ្មីៗនេះបានបង្ហោះរូបភាពស្លៀកឈុតប៊ីគីនី នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបង្ហាញពីរូបភាពដ័ស្រស់ស្អាត ដែលស្ត្រីគ្រប់រូបចង់បាន នឹងជារូបភាពដែលព្រានបុរសប៉ងប្រាថ្នាដូចគ្នា ។
តារាម៉ូដែលរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះថា «It is 2019 people! Nothing wrong about wearing bikini to swimming pool. There are so many things we should focus on not a woman wear bikini to the pool. ☺️» ដែលប្រែជាខេមរៈភាសាថា «វាគឺជាមនុស្សសម័យ ២០១៩ ហើយ គ្មានអ្វីខុសនោះទេដែលស្លៀកប៊ីគីនីទៅអាងហែលទឹក ។ ទីនេះយើងគួរតែផ្តោតទៅលើស្ត្រីដែលមិនស្លៀកឈុតប៊ីគីនីទៅអាងហែលទឹក» ។
បើតាមសម្តីតារាម៉ូដែលខាងលើបានប្រាប់សារព័ត៌មានក្នុងស្រុកថា មិនបានស្លៀកពាក់ឈុតស៊ិចស៊ីខុសទំនងនោះទេ គឺស្លៀកឈុតហែលទឹកទៅហែលទឹកប៉ុណ្ណោះ ដែលជារឿងធម្មតារបស់មនុស្សស្រី ៕




