«ក្រុងភ្នំពេញ» ៖ ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយរួចមកនៅព្រឹកថ្ងៃទី៣ខែមេសានេះតុលាការបានសម្រេចចោទប្រកាន់លោកផែង វណ្ណៈពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី ។
លោក លី សុផាណាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាមថា”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈ និងញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី “។
គូសបញ្ជាក់ថាបទល្មើស ញុះញង់ ឱ្យ ប្រព្រឹត្ត បទ ឧក្រិដ្ឋ ជា អាទិ៍ តាម មាត្រា ៤៩៤និង ៤៩៥នៃ ក្រម ព្រហ្មទណ្ឌ កំណត់ ការ ផ្តន្ទា ទោស ដាក់ ពន្ធនាគារ រយៈពេល ពី ៦ខែ ទៅ ២ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ១លាន រៀល ទៅ ៤លាន រៀល ។ បទល្មើស បរិហារកេរ្តិ៍ ជា សាធារណៈ តាម មាត្រា ៣០៥នៃ ក្រម ព្រហ្មទណ្ឌ កំណត់ ផ្តន្ទា ទោស ពិន័យ ជា ប្រាក់ ពី ១សែន រៀល ទៅ ១០លាន រៀល ។
សូមបញ្ជាក់ថាមន្ត្រី កងរាជ អាវុធ ហត្ថ លើ ផ្ទៃ ប្រទេស នៅ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ ចាប់ ខ្លួន លោក ផែង វណ្ណៈ ហើយ ដោយ បញ្ជូន ទៅ បញ្ជា ការដ្ឋាន កងរាជ អាវុធ ហត្ថ លើ ផ្ទៃ ប្រទេស ដើម្បី សាកសួរ ។
ការ ចាប់ ខ្លួន លោក ផែង វណ្ណៈ គឺ អនុវត្ត តាម ដីកា បញ្ជា ឱ្យ ចូល ខ្លួន របស់ លោក អ៊ុ សុភក្តិ ព្រះរាជ អាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ យោង តាម ពាក្យ បណ្តឹង របស់ លោក គី តិច មេធាវី តំណាង សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ៕