គ្រួសារ លោក គង្គ ប៊ុនឈឿន ត្រៀមប្តឹងនាយចឺម និងផលិតកម្មសាន់ដេ កាឡៃបទដើម​

0

ភ្នំពេញ៖ នាយចឺម និងផលិតកម្មសាន់ដេត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ក្រោយចេញបទ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា​» ជាពិសេស​ខាងគ្រួសារលោកកវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន កំពុងត្រៀមប្តឹងតារាចម្រៀង និង​ផលិតកម្មខាងលើ ទៅកាន់​ក្រសួងពាក់ព័ន្ធ ។​​

បទចម្រៀងដែលផលិតកម្មសាន់ដេប្រគល់ឲ្យនាយចឺមច្រៀងនោះ ជាបទមរតក និងសំនៀងដើមអ្នកស្រី រស់ សិរីសុទ្ធា​ ដោយកាឡៃទាំង​ទំនុកច្រៀង និង យកមកធ្វើជាកម្មសិទ្ធបញ្ញារបស់ខ្លួនទាំងដែលគ្រួសារនៃអ្នកនិពន្ធ​បទចម្រៀង​នេះនៅរស់ឡើងជ្រងោ បើទោះបីលោក គង់ ប៊ុនជឿន បានលាចាក លោកនេះក្តី ។​

កូនប្រសារលោក គ​ង្គ ប៊ុន​ឈឿន លោក មុត ថារី ដែលអ្នកដឹកនាំសម្តែង​ខ្សែភាពយន្ត បានប្រាប់ OBN Asia ថា នាយចឺម យកមរតកដើម ដែលយើងដឹងហើយថា​ជាបទលោកគង្គ ប៊ុនឈឿន ដោយយកទៅស្រែកឡូឡា យកបទភ្លេងទៅកាឡែនឹងធ្វើជាកម្មសិទ្ធខ្លួននោះ វា​ជាការប្រមាថរួចទៅហើយ ហើយនាយចឺមក៏មិនមែនម្នាក់ឯងដែរ នាយចឺមនឹកឃើញធ្វើហើយធ្វើចឹងទៅ តែឆ្ងល់ត្រង់ផលិតករ ម្ចាស់ផលិតកម្ម សួរថាមានឧត្តមគតិ​ទេ ហើយមិនគួរណា​យកបទនេះមកឲ្យថតនឹងផ្សព្វផ្សាយលក់យ៉ាងដូច្នោះទេ ។

លោក មុត ថារី បានបន្ថែមទៀតថា បើយកបទមរតកគេពីដើមមកច្រៀង ហើយរក្សាប្រភពដើមឲ្យត្រឹមត្រូវ នោះគឺបានន័យថាយើងចូលរួមរក្សា តែយករបស់គេមកកាឡៃ គឺជាការបំផ្លាញ ដោយចង់ប្រមាថមើលងាយអ្នកនិពន្ធ ។​ លោកថា លោកមិនយល់ស្របនោះទេ ដែលធ្វើបែបនេះ ហើយខ្ញុំជឿជាក់ថា មិនបាច់ម្ចាស់ដើមប្តឹងទេ តែក្រសួងពាក់ព័ន្ធនឹងកម្មសិទ្ធបញ្ញានឹងដោះស្រាយហើយ ព្រោះថា បទនេះមរតកដើម បើផលិតកម្មសុំសិទ្ធថត ថវិកា​ត្រូវឆ្លងកាត់​ក្រសួង​រក្សាកម្មសិទ្ធបញ្ញា តែម្ចាស់ដើមគេនៅរស់ត្រូវ​សុំសិទ្ធិ នឹងប្រគល់ថវិកា ទៅកាន់ម្ចាស់ដើមគេ ។ លោកបន្តដោយសង្កត់ធ្ងន់ថា ពាក់ព័ន្ធរឿងនេះ អគ្គនាយកដ្ឋានរក្សា​កម្មសិទ្ធបញ្ញា​របស់ក្រសួងវប្បធម៌វិចិត្រសិល្បៈ ឃើញបែបនេះ គួរហៅតារាឬ ម្ចាស់ផលិតកម្មនោះមកព្រមាន ដែលខំកាឡៃយករបស់គេធ្វើជាកម្មសិទ្ធរបស់ខ្លួន ដោយច្បាប់មានហើយគួរតែធ្វើតាមច្បាប់​។

លោកថា ថ្វីដ្បិត​លោក គ​ង្គ ប៊ុន​ឈឿន ជាឪពុកក្មេកខ្ញុំមែន តែខ្ញុំដូចជាគ្មានសិទ្ធទៅសម្រេចលើបញ្ហានេះទេ ប៉ុន្តែទទួលបានដំណឹងថា ម្តាយក្មេកខ្ញុំ និងប្អូនៗ ដែលជាអ្នកទទួលខុសត្រូវលើការរក្សា​សិទ្ធហ្នឹង និងប្អូនមួយចំនួនទៀតខាងព្រះសូរិយា គេស្រលាញ់គាំទ្រគាត់ដោយគេរៀបចំ យកក្របឌីស ភស្តុតាង តឹកតាង ដែលមានបទទាំងប៉ុន្មានរបស់លោក គ​ង្គ ប៊ុន​ឈឿន ហើយប្រហែលគេនឹងប្តឹង ទៅកាន់ក្រសួងពាក់ព័ន្ធ ។
លោកអះអាងថាយ៉ាងខ្លីថា មិនចង់ឲ្យមានប្តឹង​​ផ្តល់អ្វីនោះទេ ដោយម្ចាស់ខាងផលិតកម្មលុបចេញ មិនចេញផ្សាយ កុំឲ្យវែងឆ្ងាយ ។​

លោក មុត ថារីក៏បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គហ្វេសប៊ុកផងដែរថា ​អ្វី​ដែ​លខ្ញុំ​ច​ង់​ស​រ​សេ​រ​ថ្ងៃ​នេះគឺ​ប្រា​ប់​ទៅ​ដ​ល់​ផលិ​ត​ក​រ​និ​ង​អ្នក​ច្រៀ​ង​ថា​ ​ ​បើយ​ក​ ​ប​ទ​ភ្លេង​ឬ​ទំ​នុ​ក​ច្រៀ​ង​នៃ​ម​រត​ក​ដើម​ម​ក​ធ្វើ​អាជី​វ​ក​ម្ម​ត្រូ​វ​តែ​ ​ប្រា​ប់​ឬស​រ​សេ​រ​ឈ្មោះ​អ្ន​ក​និ​ព​ន្ធ​ដើម​ផ​ង​ទៅ​
​ ​(​អ​ស់​លោ​កមិ​ន​ថោ​ក​ទា​​បទេ​ដែ​ល​ប្រា​ប់​ឈ្មោះ​ម្ចា​ស់​ដើម​គេ​ ​ហើយ​លោ​ក​ក៏​មិ​នថ្លៃ​ថ្នូ​រ​មា​ន​កិ​ត្តិ​យ​ស​ស្អី​ដែរ​នៅ​ពេ​ល​ដែ​ល​លួ​ច​ស្នាដៃ​គេ​ថា​ជា​រ​ប​ស់ខ្លួ​ន​នោះ​ ​)​ ​​។ថ្ងៃ​ទ​២​៧​កុ​ម្ភះ​ ​២០​១​៩​ ៕