ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករជើងខ្លាំងកម្ពុជាពីររូបមាន ឡុង សុភី និងឃីម ឌីម៉ា ប្រកាសស្វាគមន៍កីឡាករថៃ ក្នុងជំនួបគូអន្តរជាតិ ដែលចាប់ផ្តើមវេលាម៉ោង ៨៖០០នាទី ដល់ម៉ោង ១០៖៣០នាទីព្រឹក នៅសង្វៀនអាស៊ីអាគ្នេយ៍ ។
ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា នឹងស្វាគមន៍កីឡាករថៃ Menav Thong ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ ខណៈដែលកីឡាករជើងខ្លាំង ឃឹម ឌីម៉ា មកពីក្លប កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្វាគមន៍ Sri Sorach ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ។



ឡុង សុភី
