Marcelo ខ្សែការពារ Lyon ថា លេង​ជាមួយ Mbappe ពិបាកជាង Messi

0

ខ្សែការពារកណ្តាលរបស់ក្លិប Lyon កីឡាករ Marcelo បានលើកឡើងថា ខ្សែប្រយុទ្ធរបស់ PSG កីឡាករ Kylian Mbappe មានភាពតឹងរឹងលេង ជាងប្រធានក្រុមរបស់ Barcelona នារដូវកាលនេះ​។
ក្នុងជើងទី​១ ក្លិប Lyon ធ្វើបានល្អ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដោយបញ្ចប់ត្រឹមលទ្ធផល 0-0 ។​
ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលខាងលើបានលើកឡើងថា ការប្រកួតប្រជែង​ជាមួយ Mbappe មានការប្រកួតប្រជែងច្រើនជាង Messi ។ លោកបន្តថា កីឡាករ​ដែលលោកបានជួបប្រទះនៅពេលថ្មីៗនេះ គឺកម្រិតខ្ពស់បំផុតហើយ ។
Marcelo បន្តថា លេង​ជាមួយ Mbappe បានផ្តល់ឲ្យខ្ញុំនូវការងារជាច្រើននៅលើទីលានត្រូវធ្វើ ហើយជួប Messi គាត់លេងមិនបានល្អនោះទេ ក្នុងពានយូហ្វាឆាមពានលីក ពេលជួបគ្នាថ្មីៗនេះ ។ ប៉ុន្តែអ្វីដែលត្រូវតែកោតសរសើរនោះ គឺ Mbappe មានល្បឿនលឿន ដែលត្រូវប្រឈមមុខ ដោយផ្ទាល់ជាមួយគាត់ ។​
ខ្ញុំគិតថាលទ្ធភាពដ៏អស្ចារ្យដែលគាត់មាន នឹងធ្វើឲ្យគាត់(Mbappe) ក្លាយជាកីឡាករ​ល្អបំផុត​របស់ពិភពលោកក្នុងពេលឆាប់ៗ ហើយមានចំណុចមួយ ចំនួនត្រូវតែកែលំអរ ដើម្បីធៀបជាមួយ Messi និង Ronaldo តែទោះជាយ៉ាងណាគាត់កំពុងវិវត្តន៍យ៉ាងលឿន៕

ខ្សែការពារកណ្តាលរបស់ Lyon កីឡាករ Marcelon