ភ្នំពេញ៖ អ្នកលេងកណ្តាប់ដៃធ្ងន់ ជើងរន្ទះ និងកែង កីឡាករ ផល សោភ័ណ្ឌ នឹងស្វាគមន៍កីឡាករថៃ Janwat Keathkhamtorn នៅសង្វៀនប្រដាល់ បាយ័នស្ទឹងមានជ័យ ។
គូនេះជាគូមិត្តភាពអន្តរជាតិ ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម និងជាគូពិសេស សម្រាប់ការប្រកួត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយចាប់ផ្តើមពីម៉ោង ៧៖០០នាទី ដល់ម៉ោង ០៩៖៣០ នាទីយប់។
ផល សោភ័ណ្ឌ ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា មាឌល្អិតចិត្តធ្ងន់ កណ្តាប់មហាទម្ងន់ ជើងរន្ទះ កែងព្រលះរហ័សដូចផ្លេកបន្ទោរ ដែលជាកីឡាករ ក្នុងក្លិបប្រដាល់ តាឡីដំរីមានរិទ្ធ ៕